ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់​



តើ​ទម្លាប់​អ្វីខ្លះ​ដែល​យើង​ធ្វើ​ប្រចាំ​ថ្ងៃ ដែល​កំពុងតែ​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ចាស់​ដោយ​មិន​ដឹង​ខ្លួន ? ខាងក្រោម​នេះ​គឺជា​ទម្លាប់​ទាំង​៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់៖

១) អ្នក​រស់នៅ​ក្បែរ​ផ្លូវ​ធំៗ ដែល​កកកុញ​ទៅ​ដោយ​ចរាចរណ៍​និង​ផ្សែង​បំពុល​ជាច្រើន

២) ជក់​បារី​នាំឲ្យ​អ្នក​ប្រឈម​មុខ​នឹង​ហានិភ័យ​ពី​ជំងឺ​វង្វេង​ភ្លេចភ្លាំង

៣) ទទួលទាន​អាហារ​ដែល​មិន​មាន​ជីវជាតិ​បំប៉ន​សម្រាប់​សុខភាព។ អាហារ​ដែល​ល្អ​ចំពោះ​ខួរក្បាល​មាន​ដូចជា បន្លែ គ្រាប់ធញ្ញជាតិ ផ្លែ​ប៊ឺរី សណ្ដែក ត្រី អាស៊ីដ​ខ្លាញ់​ល្អ​ដូចជា​ប្រេង​អូលីវ​និង​អាស៊ីដ​អូមេហ្កា​៣ និង​ស្រា​នៅ​ក្នុង​បរិមាណ​សម​ល្មម។

៤) គេង​តិច​ជាង​៧ម៉ោង​ជា​រៀងរាល់​យប់

៥) មិន​សម្រាក​លំហែ​ខួរក្បាល​របស់​ខ្លួនឯង

៦) មិន​បង្កើត​និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សមាជិក​គ្រួសារ​និង​មិត្តភ័ក្ដិ

៧) ចំណាយ​ពេល​អង្គុយ​នៅ​មុខ​ទូរទស្សន៍​ច្រើន​ម៉ោង

៨) មិន​ធ្វើ​លំហាត់​ប្រាណ៕

ដោយ៖ ស្រីពៅ

X
5s