​របស់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ទាំង ​៣​ដែល​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​របស់​យើង​



ជាច្រើន​លើក​ដែល​យើង​បាន​ធ្លាក់​ទៅ​ក្នុង​ការ​អូសទាញ​បញ្ចុះបញ្ចូល​របស់​ការ​ឃោសនា​ផលិតផល​ផ្សេងៗ​នៅ​លើ​បណ្ដាញ​សង្គម​ឬ​ទូរទស្សន៍។ មាន​ផលិតផល​ខ្លះ​មាន​គុណវិបត្តិ​ចំពោះ​សុខភាព​របស់​យើង​នៅ​ក្នុង​រយៈពេល​វែង​ដោយ​មិន​ដឹង​ខ្លួន​បាន។ ខាងក្រោម​នេះ​គឺជា​របស់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ទាំង​៣​ដែល​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​របស់​យើង៖

១) សម្ភារ​ចម្អិន​អាហារ​ដែល​មិន​ជាប់​ស្អិត៖ សារធាតុ​គីមី​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​កុំ​ឲ្យ​ជាប់​ស្អិត​នេះ នៅ​ពេល​វា​ត្រូវ​កម្ដៅ​លើស​ពី​២៣០​អង្សា ផ្ទៃ​នៃ​សម្ភារ​ចម្អិន​អាហារ​នឹង​បញ្ចេញ​នូវ​សារធាតុ​គីមី​ដែល​គ្រោះថ្នាក់​ចេញ​មក។ អ្នក​ស្រាវជ្រាវ​របស់​ដាណឺម៉ាក​បាន​រក​ឃើញ​ថា វត្តមាន​របស់​សារធាតុ​គីមី​ទាំងនេះ​នៅ​ក្នុង​ឈាម​មនុស្ស​អាច​នាំ​ឲ្យ​មាន​ការ​កកើត​ឡើង​នៃ​កោសិកា​មហារីក​បាន។

២) សាប៊ូ​ដែល​ប្រឆាំង​នឹង​បាក់តេរី៖ Triclosan គ្រឿងផ្សំ​ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ភ្នាក់ងារ​ប្រឆាំង​នឹង​បាក់តេរី ថ្វីត្បិតតែ​ត្រូវ​បាន​គេ​ប្រើប្រាស់​ក្នុង​បរិមាណ​បន្តិច​ក៏​ដោយ ប៉ុន្តែ​វា​អាច​ធ្វើឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ធ្វើឲ្យ​អ័រម៉ូន​បាត់បង់​តុល្យភាព និង​បង្ក​ឲ្យ​មាន​ជំងឺ​ខ្សោយ​សាច់ដុំ។ ការ​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ថា ដោយ​មិន​ចាំបាច់​ប្រើប្រាស់​សាប៊ូ​ដែល​ប្រឆាំង​នឹង​បាក់តេរី ការ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ធម្មតា​ក៏​អាច​កម្ចាត់​បាក់តេរី​បាន​ដែរ។

៣) ម៉ាស្ការ៉ា៖ គ្រឿងផ្សំ​នៅ​ក្នុង​ម៉ាស្ការ៉ា​មួយ​ចំនួន​ដូចជា Parabens ម្សៅ​អាលុយមីញ៉ូម និង Propylene glycol មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​របស់​ភ្នែក។ ម្យ៉ាងទៀត​អ្នក​ក៏​ត្រូវ​ចៀសវាង​ខ្ចី​ម៉ាស្ការ៉ា​របស់​មិត្តភ័ក្ដិ​ប្រើប្រាស់​ដែរ ព្រោះ​ថា​វា​អាច​បណ្ដាល​ឲ្យ​មាន​ការ​កកើត​បាក់តេរី​ហើយ​នាំ​ទៅ​រក​ការ​ចម្លង​មេរោគ​បាន៕

X
5s