​អត្ថប្រយោជន៍​ទាំង ៧​យ៉ាង​របស់​ត្រាវ​ដែល​អ្នក​គួរ​ដឹង​



ត្រាវ​គឺជា​រុក្ខជាតិ​មួយ​ប្រភេទ ដែល​គេ​អាច​យក​មក​ធ្វើ​ជា​អាហារ​សម្រាប់​បរិភោគ ធ្វើ​ជា​បង្អែម ឬ​ម្សៅ​ជាដើម។ អ្វី​ដែល​សំខាន់​នោះ​គឺ ត្រាវ​សម្បូរ​ទៅ​ដោយ​ប្រយោជន៍​ជាច្រើន​សម្រាប់​សុខភាព​របស់​យើង។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ទាំង៧​យ៉ាង​របស់​ត្រាវ​ដែល​អ្នក​គួរ​ដឹង៖

១) ជាតិ​កាបូអ៊ីដ្រាត​នៅ​ក្នុង​ត្រាវ គឺជា​ប្រភព​នៃ​ថាមពល​សម្រាប់​អ្នក

២) ត្រាវ​មាន​ជាតិ​សរសៃ​ដែល​មាន​ផល​ល្អ​សម្រាប់​ការ​រំលាយ​អាហារ​របស់​អ្នក

៣) ការពារ​ថ្លើម

៤) រក្សា​ជាតិ​សំណើម​នៅ​ក្នុង​ស្បែក ក៏​ដូចជា​ជួយ​ការពារ​ការ​បាត់បង់​ជាតិ​ទឹក

៥) ល្អ​សម្រាប់​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម ការ​ទទួលទាន​ត្រាវ​ជា​ប្រចាំ​អាច​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​របស់​អ្នក​ឲ្យ​មាន​លំនឹង

៦) ត្រាវ​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​អាច​ការពារ​រាងកាយ​ពី​ពពួក​រ៉ាឌីកាល់​សេរី​និង​ទប់ស្កាត់​ហានិភ័យ​នៃ​ការ​លូតលាស់​របស់​កោសិកា​មហារីក

៧) អាច​ជួយ​ការពារ​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ការ​ទប់ទល់​ប្រយុទ្ធ​ជាមួយ​មេរោគ​បាក់តេរី​និង​វីរុស​ផ្សេងៗ៕

X
5s