ទាំងនេះគឺជាកំហុស​ចំនួន​៤​ដែល​អ្នក​អាច​មាន​ពី​អនាម័យ​ផ្ទាល់ខ្លួន​



មាន​ទម្លាប់​នៅ​ក្នុង​អនាម័យ​ផ្ទាល់ខ្លួន​ខ្លះ​យើង​សុទ្ធតែ​បាន​លូតលាស់​ធំធាត់​រស់នៅ​ជាមួយ​វា​រហូត​មក ដោយ​មិន​បាន​ដឹង​ថា​ទម្លាប់​នោះ​ត្រឹមត្រូវ​ឬ​អត់។ ខាងក្រោម​នេះ​គឺជា​កំហុស​ចំនួន​៥​ដែល​អ្នក​អាច​មាន​ពី​អនាម័យ​ផ្ទាល់ខ្លួន៖

១) មិន​បាន​ប្រើ​ខ្សែ​សម្អាត​ធ្មេញ៖ ការ​ដុស​ធ្មេញ​គឺជា​ទម្លាប់​ដ៏​សំខាន់​មួយ​សម្រាប់​សម្អាត​ធ្មេញ​របស់​អ្នក​ឲ្យ​មាន​សុខភាព​ល្អ។ ប៉ុន្តែ​ការ​ដុស​ធ្មេញ​តែ​ម្យ៉ាង​មិន​អាច​ឲ្យ​អ្នក​កម្ចាត់​មេរោគ​បាន​ស្អាត​ចេញ​ពី​ធ្មេញ​របស់​អ្នក​បាន​ឡើយ។ ហេតុនេះ​អ្នក​គួរ​ប្រើ​ខ្សែ​សម្អាត​ធ្មេញ​បន្ថែម​ដើម្បី​កម្ចាត់​មេរោគ​ឲ្យ​បាន​ស្អាត។

២) មិន​សម្អាត​របស់​ដែល​អ្នក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ញឹកញាប់៖ របស់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដូចជា ទូរស័ព្ទ កុំព្យូទ័រ តុ តេឡេ​បញ្ជា​ជាដើម សុទ្ធតែ​ជា​ទី​ប្រជុំ​នៃ​មេរោគ​បាក់តេរី​ជាច្រើន។ ដូច្នេះ​ការ​សម្អាត​របស់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ញឹកញាប់​គឺជា​រឿង​ចាំបាច់​ដែល​អ្នក​គួរ​ធ្វើ។

៣) មិន​ប្ដូរ​ច្រាស់​ដុស​ធ្មេញ​ក្នុង​រយៈពេល​យូរ៖ គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​ប្ដូរ​ច្រាស់​ដុសធ្មេញ​នៅ​ក្នុង​ចន្លោះ​ពី​២​ទៅ​៣​ខែ​ម្ដង ព្រោះ​ថា​បើ​អ្នក​ប្រើប្រាស់​វា​លើស​ពី​៣​ខែ នោះ​មេរោគ​ដែល​ប្រមូល​ផ្ដុំ​នៅ​ក្នុង​ច្រាស់​របស់​អ្នក​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ​បាន។

៤) ប្រើប្រាស់​កន្ត្រៃ​កាត់​ក្រចក​រួម​គ្នា៖ នៅ​ពេល​អ្នក​កាត់​ក្រចក មាន​ពេល​ខ្លះ​ស្បែក​របស់​អ្នក​អាច​រហែក​ឬ​កាត់​ត្រូវ​ចំ​សាច់​ដែល​បណ្ដាល​ឲ្យ​ហូរ​ឈាម ដែល​អាច​បើក​ឱកាស​ឲ្យ​បាក់តេរី​និង​ធូលី​កខ្វក់​ចូល​មក​បាន។ ដូច្នេះ​អ្នក​ក៏​ត្រូវ​ប្រុងប្រយ័ត្ន​ពី​គ្រោះថ្នាក់​នេះ​នៅ​ពេល​ប្រើប្រាស់​កន្ត្រៃ​កាត់​ក្រចក​រួម​គ្នា៕

X
5s