ទម្លាប់ពេលព្រឹកទាំង៣ដែលអ្នកគួរចាកចេញពីពួកវា
ដើម្បីចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកពោរពេញដោយភាពស្រស់ស្រាយនិងប្រកបដោយប្រសិទ្ធភាព ទម្លាប់ពេលព្រឹកដើរតួយ៉ាងសំខាន់សម្រាប់អ្នករៀងរាល់ថ្ងៃ។ ប៉ុន្តែ តើទម្លាប់ពេលព្រឹកអ្វីខ្លះដែលជះឥទ្ធិពលមិនល្អដែលអ្នកគួរបញ្ឈប់ ? ខាងក្រោមនេះគឺជាទម្លាប់ពេលព្រឹកទាំង៣ដែលអ្នកគួរចាកចេញ៖
១) ទទួលទានកាហ្វេខ្មៅ៖ ការទទួលទានកាហ្វេខ្មៅក្រោយពីភ្ញាក់ពីគេងភ្លាមៗ អាចធ្វើឲ្យកម្រិតកទីសូលរបស់អ្នកកើនឡើង ដែលអាចបណ្ដាលឲ្យអ្នកអន្ទះអន្ទែងបាន។ ពេលវេលាដ៏ល្អបំផុតដែលអ្នកគួរទទួលទានកាហ្វេគឺចាប់ពី៣ទៅ៤ម៉ោងក្រោយពីក្រោកពីគេង។ ប៉ុន្តែបើអ្នកមិនអាចទ្រាំចាំដល់ពេលនោះបានទេ អ្នកអាចទទួលទានកាហ្វេទឹកដោះគោដើម្បីកាត់បន្ថយឥទ្ធិពលអវិជ្ជមានដែលកាហ្វេមានចំពោះអ្នកបាន។
២) ដុសសម្អាតធ្មេញភ្លាមៗក្រោយពេលទទួលទានអាហាររួច៖ ក្រោយពីទទួលទានអាហាររួច ធ្មេញរបស់អ្នកក្លាយជាទន់ខ្សោយជាងមុន ជាពិសេសក្រោយពីទទួលទានអាហារដែលមានជាតិអាស៊ីដស៊ីទ្រិកដូចជា ក្រូចឬក្រូចឆ្មារ និងទទួលទានទឹកសូដា។ ហេតុនេះហើយជាជាងដុសសម្អាតភ្លាមៗក្រោយពេលទទួលទានរួច អ្នកគួររង់ចាំយ៉ាងហោចណាស់៣០នាទីសិនសឹមដុសសម្អាត។
៣) ខ្ជះខ្ជាយពេលវេលាច្រើនទៅលើសំលៀកបំពាក់៖ ការខ្ជះខ្ជាយពេលវេលាច្រើនទៅលើការសម្រេចចិត្តតូចតាចដូចជាជ្រើសរើសថាគួរស្លៀកពាក់អ្វីនេះជាដើម ធ្វើឲ្យអ្នកខាតបង់ថាមពលរបស់អ្នកសម្រាប់យកទៅប្រើប្រាស់លើការសម្រេចចិត្តសំខាន់ៗដទៃទៀត។ ភាពសាមញ្ញនឹងសន្សំសំចៃពេលវេលានិងថាមពលរបស់អ្នក។ ឬមួយក៏អ្នកអាចរៀបចំទុកដាក់សំលៀកបំពាក់ទុកនៅពេលយប់រួចមុនក៏ជាការល្អដែរ។
ដោយ៖ ស្រីពៅ