វិធីសាស្ត្រ​ចំនួន​៨យ៉ាង​ដើម្បី​បំបាត់​ភាព​ងងុយ​របស់​អ្នក​​



មនុស្ស​ជាច្រើន​មាន​ការ​លំបាក​ក្នុង​ការ​បន្ត​ការងារ​របស់​ពួកគេ​ដោយ​មិន​មាន​កាហ្វេ នៅ​ពេល​ពួកគេ​ចាប់ផ្ដើម​ទទួល​អារម្មណ៍​ថា​អស់កម្លាំង​និង​ងងុយគេង។ ប៉ុន្តែ បើ​អ្នក​អត់​កាហ្វេ​មិន​បាន​យ៉ាង​នេះ ក្នុង​រយៈពេល​វែង​អ្នក​អាច​នឹង​ញៀន​កាហ្វេ​ដោយ​ខាន​ពុំ​បាន​មិនខាន។ ហេតុនេះ ជាមួយ​វិធីសាស្ត្រ​ចំនួន​៨យ៉ាង​ខាងក្រោម អ្នក​អាច​សាកល្បង​អនុវត្ត​ដើម្បី​បំបាត់​ភាព​ងងុយ​របស់​អ្នក​ដោយ​មិន​បាច់​ពឹង​លើ​កាហ្វេ​ទៀត៖

១) ក្រោក​ឡើង​ហើយ​ធ្វើ​ចលនា ដូចជា​ដើរ​១០នាទី

២) សម្រាក​ពី​៥​ទៅ​២៥នាទី ដើម្បី​បំបាត់​ភាព​ងងុយ

៣) ទទួលទាន​អាហារ​ដែល​មាន​សុខភាព​ល្អ​ដើម្បី​ផ្ដល់​ថាមពល​ដល់​អ្នក

៤) ធ្វើការ​នៅ​កន្លែង​មាន​ពន្លឺ​ខ្លាំង​ដើម្បី​ដាស់​សតិ​អ្នក​ឲ្យ​ភ្ញាក់​និង​កាត់បន្ថយ​ភាព​ងងុយ

៥) ផ្លាស់ប្ដូរ​ទៅ​ធ្វើ​ការងារ​ផ្សេង​ដើម្បី​ប្ដូរ​បរិយាកាស​និង​បំបាត់​ការ​ងងុយ

៦) ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន​ដើម្បី​ទប់ស្កាត់​ការ​អស់កម្លាំង

៧) ចេញ​ទៅក្រៅ​ដើម្បី​ទទួលយក​ពន្លឺ​ព្រះអាទិត្យ

៨) លុប​មុខ​ជាមួយ​ទឹក​ត្រជាក់៕

X
5s