អត្ថប្រយោជន៍ ​៦​យ៉ាង​ដែល​អ្នក​ទទួល​បាន​នៅ​ពេល​ទទួលទាន​កាហ្វេម្ដងៗ​



កាហ្វេ​គឺជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​បំផុត​មួយ ដែល​មនុស្ស​ជាច្រើន​នៅ​លើ​ពិភពលោក​ទទួលទាន​វា​ដើម្បី​បង្កើន​ស្មារតី​ផ្ចង់​អារម្មណ៍​របស់​ពួកគេ បង្កើន​ថាមពល និង​ទទួល​បាន​រសជាតិ​ឈ្ងុយ​របស់​កាហ្វេ​មុន​ពេល​ចាប់ផ្ដើម​ធ្វើ​កិច្ចការ​របស់​ពួកគេ។ យ៉ាងណាមិញ ក្រៅ​ពី​អត្ថប្រយោជន៍​ខាងលើ កាហ្វេ​នៅ​មាន​គុណសម្បត្តិ​ជា​ច្រើន​បែប​ទៀត​ចំពោះ​សុខភាព​របស់​អ្នក។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​៦​យ៉ាង​ដែល​អ្នក​ទទួល​បាន​នៅ​ពេល​ទទួលទាន​កាហ្វេ៖

១) កាត់បន្ថយ​ហានិភ័យ​ពី​ការ​កើត​ជំងឺ​វង្វេង​ភ្លេចភ្លាំង និង​ជំងឺ Parkinson ជា​ជំងឺ​ដែល​ភាព​មិន​ប្រក្រតី​នៃ​ប្រព័ន្ធ​ប្រសាទ​​ប៉ះពាល់​ទៅលើ​ការ​ធ្វើ​ចលនា

២) ការ​ទទួលទាន​កាហ្វេ​អាច​កាត់បន្ថយ​ហានិភ័យ​ពី​ការ​ប្រឈមមុខ​ទៅ​នឹង​ជំងឺ​មហារីក​សុដន់​និង​មហារីក​ក្រពេញ​ប្រូស្តាត

៣) ឱកាស​នៅ​ក្នុង​ការ​ប្រឈមមុខ​នឹង​ជំងឺ​បេះដូង​សម្រាប់​មនុស្ស​ដែល​ទទួលទាន​កាហ្វេ​មាន​ទាប​ជាង​មនុស្ស​ដែល​មិន​បាន​ទទួលទាន​កាហ្វេ

៤) កាត់បន្ថយ​ហានិភ័យ​ពី​ការ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២

៥) សារធាតុ​កាហ្វេអ៊ីន​នៅ​ក្នុង​កាហ្វេ​មាន​ចំណែក​នៅ​ក្នុង​ការ​ជួយ​ពង្រឹង​សាច់ដុំ​ឲ្យ​រឹងមាំ​សម្រាប់​មនុស្ស​ចាស់

៦) ជួយ​ឲ្យ​អ្នក​មាន​អាយុ​វែង៕ ដោយ៖ ស្រីពៅ

X
5s