ទាំងនេះគឺជាអត្ថប្រយោជន៍១០យ៉ាងរបស់ការដើរហាត់ប្រាណ​



ការ​ដើរ​គឺជា​ការ​ធ្វើ​លំហាត់​ប្រាណ​រាងកាយ​មួយ​ប្រភេទ ដែល​ផ្ដល់​ភាព​ងាយស្រួល​ដល់​បេះដូង​និង​សន្លាក់​របស់​អ្នក ដែល​អាច​មាន​ឥទ្ធិពល​ខ្លាំង​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល​របស់​អ្នក បើ​ប្រៀប​ទៅ​នឹង​ការ​ធ្វើ​លំហាត់​ប្រាណ​ខ្លាំងៗ​ទៅលើ​រាងកាយ ដែល​អាច​ប៉ះពាល់​ដល់​សន្លាក់​និង​ឆ្អឹង​របស់​អ្នក។ តើ​ការ​ដើរ​ហាត់ប្រាណ​ផ្ដល់​អត្ថប្រយោជន៍​អ្វីខ្លះ​ចំពោះ​យើង ?

១) ពន្យឺត​ភាព​ចាស់​ជរា

២) ការ​ធ្វើ​លំហាត់​ប្រាណ​រាងកាយ​ដូចជា​ការ​ដើរ អាច​កាត់បន្ថយ​ការ​ឃ្លាន​អាហារ​ផ្អែមៗ ដែល​បណ្ដាល​មក​ពី​ភាព​តានតឹង​ឬ​ស្ត្រេស

៣) បង្កើន​ភាព​រឹងមាំ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ

៤) បង្កើន​ភាព​ច្នៃប្រឌិត

៥) ដើរ​នៅ​ពេល​មាន​ថ្ងៃ​រះ ជួយ​បង្កើន​ការ​ផលិត​វីតាមីន​ដេ

៦) កាត់បន្ថយ​ហានិភ័យ​ពី​ការ​ប្រឈម​មុខ​នឹង​ជំងឺ​ទឹកនោមផ្អែម

៧) ប្រយុទ្ធ​ជាមួយ​នឹង​មហារីក​សុដន់

៨) ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម

៩) ជួយ​ឲ្យ​អារម្មណ៍​របស់​អ្នក​ស្រស់ស្រាយ​ជាង​មុន

១០) ជួយ​ឲ្យ​ការ​បន្ទោបង់​របស់​អ្នក​មាន​ភាព​ទៀងទាត់៕

ដោយ៖ ស្រីពៅ

X
5s