ហេតុអ្វីអ្នកតែងតែអស់កម្លាំងនៅពេលមានគ្រុនផ្ដាសាយ?
តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជារោគសញ្ញាអស់កម្លាំងល្ហិតល្ហៃ តែងតែមកជាមួយគ្នានឹងជំងឺគ្រុនផ្ដាសាយដូច្នោះ ? នៅពេលអាការគ្រុនផ្ដាសាយបានចាប់ផ្ដើមដំបូង អ្នកប្រាកដជាជួបប្រទះក្នុងពេលជាមួយគ្នានូវការអត់ឃ្លានចំណីអាហារ ការហៀរសម្បោរ ឈឺក្បាល និងអស់កម្លាំងល្ហិតល្ហៃនេះឯង។ ប៉ុន្តែបើយោងតាមគេហទំព័រ www.avogel.co.uk បានលើកឡើងថា ការអស់កម្លាំងល្ហិតល្ហៃនេះគឺជារោគសញ្ញាប្រក្រតីធម្មតានៃអាការគ្រុនផ្ដាសាយនោះទេ។
នៅពេលអ្នកចាប់គ្រុនផ្ដាសាយ ប្រព័ន្ធភាពស៊ាំរបស់អ្នកត្រូវចំណាយថាមពលច្រើនជាងធម្មតា ដើម្បីប្រយុទ្ធទប់ទល់ជាមួយនឹងមេរោគវីរុសគ្រុនផ្ដាសាយ។ កោសិកាឈាមសត្រូវបានផ្លាស់ប្ដូរមុខងាររបស់វាពីការថែទាំសរសៃសាច់ដុំរបស់អ្នកនិងសន្លាក់របស់អ្នកឲ្យទទួលបានការជួសជុលនិងមានសុខភាពល្អ ទៅជាប្រយុទ្ធទប់ទល់ជាមួយនឹងវីរុសគ្រុនផ្ដាសាយ ដែលជាហេតុនាំឲ្យសាច់ដុំរបស់អ្នកងាយនឹងខ្សោយកម្លាំង ហើយពិបាកក្នុងការឈរឬធ្វើចលនាបម្លាស់ទី។
អំឡុងពេលប្រយុទ្ធជាមួយវីរុសគ្រុនផ្ដាសាយ អ្នកចាំបាច់ត្រូវការសម្រាកគេងឲ្យបានច្រើន និងជាពិសេសត្រូវទទួលទានទឹកឲ្យបានច្រើន និងអាហារឲ្យបានគ្រប់គ្រាន់ បើទោះជាអ្នកមិនមានអារម្មណ៍ចង់ញាំុក៏ដោយ ព្រោះវានឹងជួយបង្កើនថាមពលរបស់អ្នកឡើងវិញ។ តែយ៉ាងណាអ្នកត្រូវចៀសវាងទទួលទានអាហារដែលមានជាតិស្ករច្រើន និងមានអាស៊ីដខ្លាញ់ច្រើន ហើយងាកមកទទួលទានភេសជ្ជៈធម្មជាតិដូចជា ទឹកក្រូចច្របាច់ ទឹកតែក្ដៅលាយជាមួយខ្ញី ផ្លែឈើដូចជាផ្លែចេក សាច់សត្វដូចជាសាច់គោជាដើម៕
ដោយ៖ ស្រីពៅ
សូមអាន៖ អាហារទាំង ៤យ៉ាងដែលអ្នកគួរទទួលទានដើម្បីសុខភាពបេះដូងរបស់លោកអ្នក