មាគា ៥ របស់មហាសេដ្ឋី Warren Buffett អាចធ្វើឱ្យយើងដើរលើផ្លូវភ្លឺស្វាងអស់មួយជីវិត!
ទ្រឹស្ដីទាំង ៥ ខាងក្រោមនេះ គឺជាទ្រឹស្ដីដែលមានតម្លៃបំផុត ដែលលោកមហាសេដ្ឋីលំដាប់ពិភពលោកលោក Warren Buffet បានចែករំលែកដល់សហគ្រិនទូទាំងពិភពលោក។ ទ្រឹស្ដីទាំង ៥នោះគឺ៖ ១
) ចាយវាយដោយឆ្លាតបំផុត (Spend wisely)៖
បើអ្នកចំណាយលុយទិញអ្វីដែលអ្នកមិនត្រូវការ នោះឆាប់ៗអ្នកនឹងលក់របស់ដែលអ្នកត្រូវការ (If you buy things you don't need, you will sell things you need) ៖ អ្នកត្រូវចាំជាដាច់ខាតអំពីរឿងនេះ។ មានន័យ ដោយខ្លីថា អ្នកត្រូវចំណាយលុយ ទិញអ្វីដែលអ្នកត្រូវការ មិនទិញរបស់អ្នកដែលអ្នកមិនត្រូវការនោះទេ។ ធ្វើដូច្នេះ អ្នកចំណាយចំខ្ទង់ ហើយធ្វើដូច្នេះអ្នកនឹងអាចមានលុយសន្សំសម្រាប់វិនិយោគនៅថ្ងៃខាងមុខបានទៀតផង។ មុននឹងទិញទំនិញអ្វី អ្នកត្រូវសួរខ្លួនឯងថា៖ «ខ្ញុំពិតជាត្រូវការរបស់នេះមែនទេ? តើខ្ញុំកំពុងចំណាយច្រើនហើយមែនទេ? តើខ្ញុំអាចសន្សំលុយខ្លួនដោយមិនចាំបាច់ទិញរបស់ទាំងនេះបានទេ? ត្រូវចាំសំដីរបស់លោក Warren Buffet ពីរឃ្លាទៀតគឺ៖ ១) មិនត្រូវចាយលុយឥតប្រយោជន៍ ២) កុំភ្លេចច្បាប់ទី១។
២) សន្សំសំចៃ
មានមនុស្សកំពុងអង្គុយជ្រកក្រោមដើមឈើថ្ងៃនេះ ដោយសារតែមានមនុស្សម្នាក់ដាំវាកាលពីប៉ុន្មានឆ្នាំមុន (Someone's sitting in the shade today because someone planted a tree a long time ago )។ នេះគឺជាទ្រឹស្ដីមួយទៀតរបស់មហាសេដ្ឋី Buffet។ លោកចង់មានន័យថា ការសន្សំលុយថ្ងៃនេះ មិនមែនបានផលថ្ងៃនេះនោះទេ តែវាផ្ដល់ផ្លែផ្កានៅថ្ងៃអនាគត។ អ្នកអាចប្រើវាសម្រាប់ដោះស្រាយបញ្ហាគ្រោះអាសន្នដែលអាចកើតឡើងជាយថាហេតុ ឬអ្នកអាចប្រើប្រាស់វាដើម្បីវិនិយោគនៅខាងថ្ងៃខាងមុខ។ ប្រការសំខាន់បំផុតនោះ គឺថា ច្បាប់មួយទៀតរបស់លោក Buffet គឺ៖ មិនត្រូវសន្សំលុយសល់ពីចំណាយនោះទេ តែត្រូវសន្សំមុនការចំណាយ។
៣) គិតឱ្យបានវែងឆ្ងាយ និងត្រូវអត់ធ្មត់ (Think long-term and be patient)
លោក Warren Buffet បានពោលថា៖«មិនថាអ្នកឆ្លាត មានដុងពីកំណើត ឬប្រឹងប្រែងយ៉ាងណានោះទេ អ្វីៗគឺត្រូវការពេលវេលា។ អ្នកមិនអាចបង្កើតកូនមួយក្នុងរយៈពេលមួយខែដោយឱ្យស្ត្រី៩នាក់ពពោះនោះទេ» (Someone\'s sitting in the shade today because someone planted a tree a long time ago )”។ លុយគឺជាផ្នែកមួយនៃធម្មជាតិ។ វាមិនមែនកើតឡើងដោយឯកឯងនោះទេ។ មានពេលខ្លះអ្នកប៉ាន់ស្មានហួសពីលុយដែលអ្នករកបានក្នុងមួយឆ្នាំ ហើយពេលខ្លះអាចប៉ាន់ស្មានតិចពេកចំពោះលុយដែលអ្នកអាចរកបានក្នុងរយៈ ពេល ១០ឆ្នាំ។ អ្នកវិនិយោគ ត្រូវការរកស៊ីដោយគិតពីគូរផ្លូវវែងឆ្ងាយ ពោលគឺមិនមានចង់រកស៊ីថ្ងៃនេះ ថ្ងៃស្អែកបានចំណេញនោះទេ។ វាត្រូវការពេលវេលា។
៤) ការខ្ចីបុល (Borrowing: Limit what you borrow)
អ្នកមិនអាចក្លាយជាអ្នកមានបានជាដាច់ខាតដោយរស់វ័ណ្ឌកនឹងបំណុល។ មនុស្សមួយចំនួនតែងគិតថា ការខ្ចីបុលគឺអាចគ្រប់គ្រងបាន។ ដោយឡែក ការខ្ចីបុលគួរស្ថិតនៅក្នុងដែនកំណត់ណាមួយ ហើយការខ្ចីលុយទៀតសោតគួរតែមានគោលដៅចំណាយច្បាស់លាស់។ អ្វីដែលអ្នកគួរធ្វើនោះគឺខ្ចីលុយ ដើម្បីយកមកបង្កើតលុយ។ មុននឹងខ្ចី អ្នកត្រូវវាយតម្លៃពីលំហូរសាច់ប្រាក់ និងតម្រូវការហិរញ្ញវត្ថុផ្សេងៗនៅពេលអនាគត។ អ្នកគួរតែកំណត់ពេលវេលាជាក់លាក់សម្រាប់ខ្លួនឯងចំពោះការជំពាក់បំណុលគេ អ្នកមិនមែនធ្វើជាខ្ញុំកញ្ជះគេរហូតនោះទេ។
៥) ហានិភ័យ (Risk)
តាមទ្រឹស្ដីរបស់មហាសេដ្ឋីកំពូលរូបនេះ ៖ «ហានិភ័យកើតចេញពីអ្វីដែលយើងមិនដឹងអ្វីដែលខ្លួនកំពុងធ្វើ» ឬ «Risk comes from not knowing what you are doing»។ មនុស្សម្នាក់ចង់រកលុយ ហើយចង់រកឱ្យបានច្រើន និងឆាប់ៗទៀតផង អីចឹងហើយបានជាមនុស្សមួយចំនួនធំបានយកលុយយ៉ាងច្រើនទៅវិនិយោគដោយរំពឹងថា នឹងទទួលបានចំណូលច្រើនមកវិញ ដោយពុំបានសិក្សា និងវិភាគហានិភ័យផ្សេងៗនោះទេ។ ដូច្នេះគួរជៀសវាងបញ្ហានេះ អ្នកវិនិយោគ ក៏ដូចជាសហគ្រិនត្រូវតែសិក្សាពីហានិភ័យផ្សេងៗ ហើយគ្មានជំនាញ និងមិនដឹងពីវិធីវិភាគនោះទេ ត្រូវទៅរកសេវារបស់ក្រុមហ៊ុនប្រឹក្សាយោបល់៕