ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)​



ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales) ​​​ពាក្យ​សម្ដី​ គឺ​ជា​អាវុធ​ដ៏​មុត​ស្រួច​ដើម្បី​​អន្ទង​ចិត្ត​អតិថិជន​ឱ្យ​ទិញ​ទំនិញ​របស់​អ្នក។ ​ដូច្នេះ​ បើ​​ប្រសិន​បើ​អ្នក​កំពុង​ធ្វើ​ការងារ​ជា​អ្នក​លក់​ សូម​​កុំ​និយាយ​ពាក្យ​ទាំង​ ៤​​ឃ្លា​នេះ​ឱ្យ​សោះ​បើ​មិន​ចង់​ឱ្យ​អតិថិជន​​​ឈប់​មក​រក​អ្នក​ទៀត។

១) ​​​​ខ្ញុំ​​មិន​ទាន់​ ឬ​មិន​ធ្លាប់​ប្រើ​វា​ទេ ​សាក​គិត​ទៅ​មើល​ បើ​អ្នក​លក់​ផលិត​ផល​អ្វី​មួយ​ ហើយ​បែរ​ជា​ប្រាប់​អតិថិជន​ថា​ ​មិន​ធ្លាប់​ប្រើ​ផលិតផល​​​នោះ​ទេ​ អ្នក​ធ្វើ​ឱ្យ​អតិថិជន​ទុក​ចិត្ត​មក​លើ​ផលិតផល​របស់​អ្នក​យ៉ាង​ម៉េច​ទៅ។ ​ដូច្នេះ​បើ​​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​​ផលិតផល​ ឬ​សេវា​អ្វី​ក៏​ដោយ​ គឺ​ត្រូវ​តែ​ដឹង​ច្បាស់​ពី​ផលិតផល​នោះ​ ហើយ​ត្រូវ​​ប្រើ​វា​ផង​​ដែរ​ដើម្បី​ឱ្យ​កាន់​តែ​ច្បាស់​បន្ថែម​ទៀត។ ​

២) ​នេះ​ជា​គោលការណ៍​របស់​ក្រុមហ៊ុន​ «នេះ​ជា​គោលការណ៍​របស់​ក្រុមហ៊ុន»​ គឺ​ប្រហែល​ជា​ពាក្យ​ដែល​លោក​អ្នក​មិន​គួរ​និយាយ​ទៅ​កាន់​​អតិថិជន​របស់​អ្នក​នោះ​ទេ។ អតិថិជន​ច្បាស់​ណាស់​ថា​ ​មិន​ខ្វល់​ពី​គោលការណ៍​របស់​ក្រុមហ៊ុន​អ្នក​យ៉ាង​ណា​​​នោះ​ទេ ​តែ​គេ​ខ្វល់​ពី​សេវាកម្ម​​ដែល​ក្រុមហ៊ុន​របស់​អ្នក​ផ្ដល់​ជូន​អតិថិជន។ ​ប្រសិន​បើ​ពេល​ខ្លះ​ លោក​អ្នក​ពិបាក​​ក្នុង​ការ​ដោះ​ស្រាយ​ជា​មួយ​អតិថិជន​ដោយ​សារ​តែ​ការ​ចង់​បាន​​ច្រើន​ពេក​នោះ​ គឺ​មិន​ត្រូវ​បោះបង់​ឱកាស​​នោះ​ចោល​ទេ​ ពោល​គឺ​ត្រូវ​គិត​ពី​ដំណោះ​ស្រាយ​មិន​មែន​​ផ្ដោត​តែ​ទៅ​លើ​បញ្ហា​នោះ​ទេ។​

៣) ​វា​មិន​មែន​ជា​កិច្ចការ​របស់​ខ្ញុំ​ទេ​ លោក​អ្នក​ត្រូវ​តែ​ចេះ​ទទួល​ខុស​ត្រូវ​​ចំពោះ​អ្វី​ក៏​ដោយ​​ដែល​​ជា​ទង្វើ​របស់​ខ្លួន​បាន​ប្រព្រឹត្ត​ទៅ ​មិន​ថា​ជីវិត​​ផ្ទាល់​ខ្លួន​ ឬ​បំពេញ​ការងារ​នោះ​ទេ។ ​មិន​ត្រូវ​បន្ទោស​អ្នកណា​ម្នាក់​ ឬ​​កត្តា​អ្វី​ផ្សេង​ដើម្បី​គេច​​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​នោះ​​ឡើយ​។ ​ដូច្នេះ​ បើ​អតិថិជន​​សួរ​ឬ​ចង់​ដឹង​ពី​អ្វី​មួយ​​ដែល​ទាក់ទង​ទៅ​នឹង​បញ្ហា​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន/ផលិតផល/សេវាកម្ម​ ​របស់​អ្នក​ កុំ​ពោល​ពាក្យ​ដូច្នេះ​ ​តែ​លោក​អ្នក​ត្រូវ​តែ​​ចេះ​នឹក​រក​ឃ្លា​ផ្សេង​ដែល​ជំនួស​ឱ្យ​​ពាក្យ​មួយ​​ឃ្លា​នេះ​ដូច​ជា​ ៖«​សូម​ទោស​ ​គ្នា​ឬ​មេ​របស់​ខ្ញុំ​ដឹង​ច្បាស់​ជាង! ឬ ​ខ្ញុំ​នឹង​​ឱ្យ​អ្នក​​ទទួល​ខុស​ត្រូវ​ផ្នែក​​​​នេះ​ទាក់ទង​បង​ភ្លាមៗ...!»។​

៤) ​ខ្ញុំ​សម្រាក​ថ្ងៃ​នេះ​​ ​ពាក្យ​មួយ​ឃ្លា​នេះ​ គឺ​មិន​អាក្រក់​ពេក​នោះ​ទេ​ ​ប៉ុន្តែ​​ប្រសិន​បើ​​​អតិថិជន​របស់​អ្នក​សួរ​អ្នក​ពី​បញ្ហា​​អ្វី​មួយ​ដែល​​​ចង់​ដឹង​ព័ត៌មាន​ភ្លាម​ៗ​ ​លោក​អ្នក​មិន​គួរ​និយាយ​ថា​ «ខ្ញុំ​​សម្រាក​ថ្ងៃ​នេះ​» នោះ​ទេ។ ​នេះ​ជា​ពេល​ដែល​អតិថិជន​រត់​រក​អ្នក​ ដូច្នេះ​​គឺ​ត្រូវ​ក្ដាប់​ឱកាស​​​ទាញ​គាត់​ឱ្យ​មក​ទិញ​ទំនិញ​ ឬ​សេវាកម្ម​របស់​​លោក​អ្នក​ឱ្យ​បាន៕​​

ដោយ៖ រតនៈ​វិភូ​

X
5s