តើអាហារអ្វីខ្លះដែលអ្នកគួរចៀសវាងទទួលទានជាមួយគ្នា?
ជារៀងរាល់ពេលទទួលអាហារនីមួយៗ ពួកយើងតែងតែទទួលទានអាហារច្រើនមុខលាយបញ្ចូលគ្នាក្នុងពេលតែមួយ។ ប៉ុន្តែ អាហារប្រភេទខ្លះមិនអាចទទួលទានក្នុងពេលដំណាលគ្នាបាននោះទេ ព្រោះវាអាចមានផលប៉ះពាល់ដល់ដំណើរការរំលាយអាហាររបស់អ្នក ដែលអាចនាំទៅរកបញ្ហាធ្ងន់ធ្ងរជាងនេះក្នុងរយៈពេលវែងបាន។ ដូច្នេះហើយ ខាងក្រោមនេះគឺជាអាហារដែលគួរចៀសវាងទទួលទានលាយបញ្ចូលគ្នា៖
១) ពិសាទឹកឬទឹកផ្លែឈើជាមួយអាហារ៖ ទឹកសធម្មតាឬទឹកផ្លែឈើអាចធ្វើឲ្យអាស៊ីដក្រពះរបស់អ្នកប្រែជារាវ ហើយកាត់បន្ថយប្រសិទ្ធភាពរបស់វានៅក្នុងការរំលាយប្រូតេអ៊ីន កាបូអ៊ីដ្រាត និងអាស៊ីដខ្លាញ់ដែលមាននៅក្នុងអាហារដែលអ្នកបរិភោគបាន។ ហេតុនេះអ្នកគួរតែពិសាទឹក១០នាទីមុនពេលទទួលទានអាហារ ដើម្បីការពារការញាំុអាហារច្រើនជ្រុល និងការពារកុំឲ្យអាស៊ីដក្រពះរាវ។
២) ទទួលទានអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ច្រើនមុខក្នុងពេលដំណាលគ្នា៖ ជាក់ស្ដែងដូចជាការទទួលទានអាហារគ្រឿងសមុទ្រនិងសាច់សត្វក្នុងពេលដំណាលគ្នា ឬសាច់បីជាន់និងស៊ុតក្នុងពេលដំណាលគ្នា។ ទាំងនេះសុទ្ធតែជាអាហារដែលសម្បូរដោយប្រូតេអ៊ីនខ្ពស់ ដែលអ្នកគួរចៀសវាងទទួលទានទាំងអស់ក្នុងពេលដំណាលគ្នា ព្រោះថាពួកវានឹងធ្វើឲ្យការរំលាយអាហាររបស់អ្នកប្រព្រឹត្តទៅយឺតបាន។
៣) បឺហ្កឺនិងដំឡូងបំពង៖ អាស៊ីដខ្លាញ់ដែលមាននៅក្នុងអាហារដែលជាទីចំណង់ចំណូលចិត្តរបស់មនុស្សដ៏ច្រើននេះ អាចធ្វើឲ្យកម្រិតស្ករក្នុងឈាមកើនឡើង ព្រមទាំងកម្រិតកូឡេស្តេរ៉ុលផងដែរ ហើយក៏ធ្វើឲ្យអ្នកឆាប់អស់កម្លាំងនិងងងុយគេងទៀតផង។
៤) ភីហ្សានិងសូដា៖ សារធាតុផ្សំដែលមាននៅក្នុងភីហ្សាសុទ្ធតែប្រើប្រាស់ថាមពលរាងកាយរបស់យើងច្រើនដើម្បីរំលាយ។ បន្ថែមជាមួយនឹងជាតិស្ករដែលមាននៅក្នុងសូដាផងនោះ ជាតិស្ករនេះនឹងពន្យឺតការរំលាយអាហាររបស់អ្នកនិងដំណើរការដទៃទៀតរបស់ក្រពះឲ្យកាន់តែយូរជាងមុនទៅទៀត។
៥) សាច់សត្វនិងដំឡូងបារាំង៖ ដំឡូងបារាំងជាមួយនឹងសាច់នៅពេលដាក់ចូលជាមួយគ្នា អាចបង្កនូវបញ្ហាដល់ប្រព័ន្ធរំលាយអាហារបាន ព្រោះថាពួកវាខ្វះនូវជាតិសរសៃ ដែលអាចបណ្ដាលឲ្យមានបញ្ហាដល់ក្រពះ៕
ដោយ៖ ស្រីពៅ អត្ថបទទាក់ទង៖ តើអាហារអ្វីខ្លះដែលស្ត្រីមានផ្ទៃពោះត្រូវចៀសវាងទទួលទាន?