អ្នក​គួរ​​ដឹង​ពី​អត្ថប្រយោជន៍សម្បកក្រូច​ ឈប់​បោះចោល​​ទៀត​​



មាន​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​រក​ឃើញ​ថា សម្បក​ក្រូច​គឺជា​ផ្នែក​មួយ​ដែល​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​លើស​ជាង​ផ្នែក​ដទៃ​ទៀត។ ខណៈ​ពេល​ដែល​សាច់​ក្រូច​មាន​វីតាមីនC​ប្រហែល​៧១​មីលីក្រាម សម្បក​របស់​វា​មាន​វីតាមីនC​រហូត​ដល់​ទៅ​១៣៦​មីលីក្រាម​ឯណោះ។

លើស​ពី​នេះ​ទៅ​ទៀត វា​ក៏​នៅ​មាន​ជីវជាតិ​បំប៉ន​ល្អៗ​ជាច្រើន​ទៀត​ដូចជា ទង់ដែង កាល់ស្យូម ម៉ាញេស្យូម អាស៊ីដ​ហ្វូលិក វីតាមីនA វីតាមីនB និង​ជាតិ​សរសៃ។ ហេតុនេះ តើ​អត្ថប្រយោជន៍​របស់​សម្បក​ក្រូច​មាន​អ្វីខ្លះ​ទៅ ?

១) មាន​ប្រយោជន៍​ចំពោះ​សុខភាព​សួត​របស់​អ្នក៖ ដោយសារតែ​វត្តមាន​របស់​វីតាមីន C​ ដែល​សម្បូរ​នៅ​ក្នុង​សម្បក​ក្រូច វា​មាន​សមត្ថភាព​លាង​សម្អាត​សួត​របស់​អ្នក និង​អាច​បង្កើន​ថាមពល​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក ហើយ​ការពារ​សួត​របស់​អ្នក​ពី​ការ​ចម្លង​មេរោគ និង​មេរោគ​គ្រុន​ផ្ដាសាយ​ផង​ដែរ។ អ្នកអាចទទួលយកផលប្រយោជន៍នេះបាន ដោយគ្រាន់តែដាំទឹកក្ដៅហើយដាក់សម្បកក្រូចចូលក្នងនោះ បន្ទាប់មកអ្នកនឹងទទួលបានតែក្ដៅដែលអាចយកទៅទទួលទានបាន។

២) ជួយ​ដល់​ការ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម៖ សម្បក​ក្រូច​នៅ​មាន​សារធាតុ​ម្យ៉ាង​ឈ្មោះ​ថា pectin ដែល​ជា​ប្រភេទ​ជាតិ​សរសៃ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា​អាច​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​មាន​តុល្យភាព។ នេះ​បង្ហាញ​ថា​សម្បក​ក្រូច ក៏​មាន​អត្ថប្រយោជន៍​សម្រាប់​ប្រើប្រាស់​ធ្វើ​ជា​ឱសថ​ព្យាបាល​អ្នក​ជំងឺ​ទឹកនោមផ្អែម​ដែរ។

៣) សម្រួល​ដល់​ការ​រំលាយ​អាហារ៖ ជាតិ​សរសៃ​ដែល​មាន​នៅ​ក្នុង​សម្បក​ក្រូច​នេះ​ទៀត​សោត ត្រូវ​បាន​គេ​រក​ឃើញ​ថា​អាច​ជួយ​ដល់​ការ​រំលាយ​អាហារ និង​ជួយ​ឲ្យ​ការ​បញ្ចេញ​ចោល​មាន​ភាព​ទៀងទាត់។

៤) ការពារ​ធ្មេញ៖ ដោយសារតែ​លក្ខណៈ​របស់​សម្បក​ក្រូច​ដែល​អាច​សម្លាប់​បាក់តេរី​បាន ហេតុនេះ​វា​ក៏​អាច​ការពារ​សុខភាព​ធ្មេញ​របស់​អ្នក​ឲ្យ​ល្អ​បាន​ដែរ។ មិនតែប៉ុណ្ណោះ​អ្នក​ក៏​អាច​ប្រើប្រាស់​សម្បក​ក្រូច ដើម្បី​សម្អាត​ធ្មេញ​ឲ្យ​ស​តាម​បែប​ធម្មជាតិ​ទៀត​ផង។

៥) ធ្វើឲ្យ​ខ្យល់​អាកាស​ល្អ៖ អ្នក​អាច​ទទួល​បាន​ខ្យល់​អាកាស​ល្អ​នៅ​ក្នុង​ផ្ទះ ដោយ​គ្រាន់តែ​ដាក់​សម្បក​ក្រូច​ចូល​ទៅ​ក្នុង​ទឹក​ដែល​ដាំ​ពុះ​រួច ហើយ​វា​នឹង​សាយ​ភាយ​ក្លិន​ឈ្ងុយ​របស់​ក្រូច​នៅ​ក្នុង​ទីធ្លា​ផ្ទះ​អ្នក​មិនខាន៕

ដោយ៖ ស្រីពៅ សូមអាន៖ ទាំងនេះគឺជារោគសញ្ញាទាំង៣ ដែលអាចប្រាប់ពីកង្វះខាតវីតាមីន Cនៅក្នុងរាងកាយ

X
5s