តើអាហារអ្វីខ្លះដែលស្ត្រីមានផ្ទៃពោះត្រូវចៀសវាងទទួលទាន?​



ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​តែ​ទទួល​បាន​នូវ​ការ​ថែទាំ​សុខភាព​ឲ្យ​បាន​ម៉ត់ចត់ ព្រោះ​បើ​មិន​ដូច្នោះ​ទេ​របៀប​រស់នៅ​របស់​ពួកគេ ជាពិសេស​គឺ​របប​អាហារ នឹង​អាច​ប៉ះពាល់​ជា​ផល​អវិជ្ជមាន​ចំពោះ​ខ្លួនឯង​និង​ទារក​បាន។ ខាងក្រោម​នេះ​គឺជា​អាហារ​ទាំង​៤​ប្រភេទ​ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​ចៀសវាង​ទទួលទាន៖

១) សាច់​ឆៅ​ឬ​ស្ទើរ​ឆ្អិន​ ​និង​គ្រឿង​សមុទ្រ៖ សាច់​ឆៅ​ឬ​ស្ទើរ​ឆ្អិន​ដូចជា ស៊ូស៊ី (sushi) និង​គ្រឿង​សមុទ្រ​ជាដើម អាច​ធ្វើឲ្យ​អ្នក​ឆ្លង​មេរោគ​ពី​បាក់តេរី​មួយ​ប្រភេទ​ដែល​មាន​ឈ្មោះ​ថា salmonella ដែល​បាក់តេរី​នេះ​អាច​ចម្លង​មេរោគ​ដល់​អ្នក​និង​ធ្វើឲ្យ​អ្នក​ពុល​បាន។ អ្នក​អាច​នឹង​ជួប​រោគសញ្ញា​ដូចជា រាគ គ្រុន​ក្ដៅ និង​ចុក​ពោះ។ ចំណែក​ឯ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​នឹង​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ​ជាង​នេះ នៅ​ពេល​ពួកគេ​ត្រូវ​បាន​ឆ្លង​មេរោគ​ពី​បាក់តេរី​នេះ ហើយ​ថែមទាំង​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ទៀត​ផង។

២) ស៊ុត​ស្ទើរ​ឆ្អិន៖ ដូច​គ្នា​ដែរ មូលហេតុ​ដែល​ស៊ុត​ស្ទើរ​ឆ្អិន​អាច​ជា​ហានិភ័យ​មួយ​ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​ចៀសវាង​ទទួលទាន ព្រោះ​ថា​វា​ក៏​អាច​មាន​បាក់តេរីsalmonella​នេះ​ចម្លង​មេរោគ​ដែរ។ ហេតុនេះ អ្នក​ត្រូវតែ​ប្រុង​ប្រយ័ត្ន​ចំពោះ​ស៊ុត​ដែល​ចម្អិន​មិន​ទាន់​ឆ្អិន​ល្អ និង​អាហារ​ទាំងឡាយ​ដូចជា​បង្អែម​មួយ​ចំនួន ដែល​មាន​ស៊ុត​ឆៅ​ជា​គ្រឿង​ផ្សំ​នៅ​ក្នុង​នោះ​ដែរ។

៣) សណ្ដែក​បណ្ដុះ​ឆៅ៖ សណ្ដែក​បណ្ដុះ​ឆៅ​នេះ​ក៏​អាច​បំពុល​អ្នក​បាន​ដែរ ព្រោះ​ថា​វា​ក៏​សម្បូរ​ដោយ​បាក់តេរីsalmonella​ដែល​អាច​ចម្លង​មេរោគ​ដល់​អ្នក។

៤) កាហ្វេអ៊ីន៖ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ បរិមាណ​កំណត់​ដែល​សមរម្យ​សម្រាប់​ទទួលទាន​ជាតិ​កាហ្វេអ៊ីន​ត្រូវ​តិច​ជាង​២០០​មីលីក្រាម​ក្នុង​១ថ្ងៃ។ ជាតិ​កាហ្វេអ៊ីន​ងាយ​នឹង​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​សុក និង​ទារក​ក្នុង​ផ្ទៃ។

ដោយសារ​តែ​ទារក​ក្នុង​ផ្ទៃ​និង​សុក​របស់​ពួកគេ​មិន​ទាន់​មាន​អង់ស៊ីម​ដែល​ចាំបាច់​សម្រាប់​រំលាយ​ជាតិ​កាហ្វេអ៊ីន នោះ​ការ​ទទួលទាន​វា​ច្រើន​អាច​នឹង​ប្រមូល​ផ្ដុំ​គ្នា​ច្រើន​បាន។ ការ​ទទួលទាន​ជាតិ​កាហ្វេអ៊ីន​ច្រើន​ក្នុង​ពេល​ពពោះ​ទារក​ក្នុង​ផ្ទៃ ត្រូវ​បាន​គេ​រក​ឃើញ​ថា​អាច​រារាំង​ការ​លូតលាស់​របស់​ទារក និង​បង្កើន​ហានិភ័យ​ដែល​ទារក​មាន​ទម្ងន់​ស្រាល​នៅ​ពេល​កើត​បាន៕

ដោយ៖ ស្រីពៅ អត្ថបទទាក់ទង៖ ​​ប្រើប្រាស់​វិធី​​ទាំង​ ១០​​​នេះ​ ​ដើម្បី​​ជួយ​ឱ្យ​​កូន​​ៗ​​​​​​របស់​អ្នក​ក្លាយ​ជា​មនុស្ស​មាន​សក្ដានុពល​ខ្ពស់​នៅ​ពេល​អនាគត​​

X
5s