គុណសម្បត្តិ ៤យ៉ាងដែលអ្នកអាចទទួលបានពីកម្ដៅថ្ងៃ​



ការ​ប៉ះត្រូវកម្ដៅថ្ងៃច្រើនពេកអាចផលអវិជ្ជមានចំពោះស្បែករបស់អ្នក ប៉ុន្តែមាន​ការសិក្សាជាច្រើនសុទ្ធតែបានអះអាងពីប្រយោជន៍របស់កម្ដៅថ្ងៃនៅពេលអ្នកទទួលវាសមល្មមជាប្រចាំថ្ងៃ។ ខាងក្រោមនេះគឺជាគុណសម្បត្តិ៤យ៉ាងដែលអ្នកអាចទទួលបានពីកម្ដៅថ្ងៃ៖

១) នៅ​ពេល​ស្បែក​របស់​អ្នក​ប៉ះ​ត្រូវ​នឹង​កាំរស្មី​ស្វាយ​អ៊ុលត្រាB របស់​ពន្លឺ​ព្រះអាទិត្យ វា​នឹង​ផលិត​វីតាមីនD ដែល​វីតាមីន​នេះ​ចាំបាច់​សម្រាប់​ការ​លូតលាស់​របស់​ឆ្អឹង​និង​ការ​ការពារ​ពី​ជំងឺ​ពុក​ឆ្អឹង។

២) ការ​ប៉ះ​ត្រូវ​នឹង​កាំរស្មី​ពន្លឺ​ព្រះអាទិត្យ​ខ្លាំង​ពេក​អាច​បណ្ដាល​ឲ្យ​មាន​មហារីក​ស្បែក តែ​បើ​សិន​ជា​ក្នុង​កម្រិត​សម​ល្មម នោះ​វីតាមីនD​ដែល​ទទួល​បាន​មក​ពី​ស្បែក​ប៉ះ​ត្រូវ​នឹង​កម្ដៅ​ថ្ងៃ នឹង​មាន​ប្រយោជន៍​សម្រាប់​ការពារ​ពី​ជំងឺ​មហារីក​នេះ​វិញ។

៣) អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​ពី University of Edinburgh បាន​រក​ឃើញ​ថា សមាសធាតុ​នីទ្រិច​អុកស៊ីត​ដែល​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម ត្រូវ​បាន​ឃើញ​មាន​វត្តមាន​នៅ​ក្នុង​សរសៃ​ឈាម​នៅ​ពេល​ដែល​ស្បែក​បាន​ប៉ះ​ជាមួយ​នឹង​កម្ដៅ​ថ្ងៃ​ភ្លាម។ នេះ​បង្ហាញ​ថា កម្ដៅ​ថ្ងៃ​មាន​ប្រយោជន៍​ដល់​ការ​កាត់បន្ថយ​សម្ពាធ​ឈាម​របស់​អ្នក​ជំងឺ​លើស​ឈាម​បាន។

៤) កម្ដៅ​ថ្ងៃ​ក៏​អាច​ជួយ​បង្កើន​ភាព​រឹងមាំ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​ដែរ នេះ​ក៏​ព្រោះ​តែ​កោសិកា​ឈាម​ស​នៅ​ពេល​ដែល​វា​ប៉ះ​ជាមួយ​កម្ដៅ​ថ្ងៃ វា​នឹង​បង្កើន​ការ​ផលិត​របស់​វា ហើយ​កោសិកា​ឈាម​ស​នេះ​មាន​នាទី​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ និង​ការពារ​រាងកាយ​ពី​ការ​ឆ្លង​មេរោគ​ផ្សេងៗ៕

ដោយ៖ ស្រីពៅ សូមអាន៖ តើអ្នកធ្លាប់ដឹងឬទេថា ផ្លែអំពិលមានអត្ថប្រយោជន៍ទាំង ៦យ៉ាងនេះ?

X
5s