តើអ្នកធ្លាប់ដឹងឬទេថា ផ្លែអំពិលមានអត្ថប្រយោជន៍ទាំង ៦យ៉ាងនេះ?
ផ្លែអំពិល ត្រូវបានគេជឿថាមានដើមកំណើតពីប្រទេសអាហ្វ្រិក និងក្រោយមកទើបត្រូវបានគេរកឃើញនៅពាសពេញតំបន់នៅលើសកលលោករួមទាំងប្រទេសកម្ពុជាយើងផងដែរ។ វាគឺជាផ្លែឈើមួយប្រភេទដែលរសជាតិរបស់វាមានការលាយចូលគ្នារវាងជូរនិងផ្អែម និងត្រូវបានគេនិយមប្រើប្រាស់សម្រាប់ធ្វើជាស្ករ ដំណាប់ ទឹកជ្រលក់ បង្អែម ភេសជ្ជៈ និងនៅក្នុងការចម្អិនម្ហូបអាហារមួយចំនួន។ ហេតុនេះ ចូរស្វែងយល់នៅខាងក្រោម ថាតើអត្ថប្រយោជន៍របស់ផ្លែអំពិលមានយ៉ាងដូចម្ដេចខ្លះចំពោះសុខភាពអ្នក ?
១) ជាផ្លែឈើដែលមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មខ្ពស់ ដែលសារធាតុនេះអាចប្រឆាំងនឹងពពួករ៉ាឌីកាល់សេរី និងអាចកាត់បន្ថយហានិភ័យពីជំងឺមហារីក ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម
២) ទប់ទល់ជាមួយនឹងវីរុសនិងបាក់តេរីដែលបង្កជំងឺផ្សេងៗ
៣) សម្បូរជាតិម៉ាញេស្យូម ដែលរាងកាយត្រូវការដើម្បីការលូតលាស់របស់ឆ្អឹង មើលការខុសត្រូវចង្វាក់បេះដូងនិងកម្រិតជាតិស្ករ
៤) នៅពេលទទួលទានផ្លែអំពិល និងអាហារដែលមានកម្រិតកូឡេស្តេរ៉ុលទាបដូចជាខ្លាញ់ត្រី និងខ្ទឹមសក្នុងរបបអាហារ នោះវានឹងជួយបង្កើនសុខភាពបេះដូងរបស់អ្នកឲ្យល្អប្រសើរ
៥) ជាច្រើនសតវត្សកន្លងមក ផ្លែអំពិលតែងតែត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាលអាការទល់លាមកបានយ៉ាងមានប្រសិទ្ធភាព
៦) ជាប្រភពដ៏ល្អបំផុតសម្រាប់ជាតិដែក ដែលការខ្វះជាតិដែកនៅក្នុងរាងកាយ វាអាចនឹងបណ្ដាលឲ្យមានជំងឺខ្វះគ្រាប់ឈាមក្រហមបាន៕
ដោយ៖ ស្រីពៅ បានអានឬនៅ ? អត្ថប្រយោជន៍ ៣យ៉ាងដែលអ្នកគួរដឹងអំពីជីអង្កាម