ទាំងនេះគឺជាអាហារ​ដែល​អ្នក​មាន​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ទទួលទាន​



សម្ពាធ​ឈាម​ឡើង​ខ្ពស់​អាច​មាន​មូលហេតុ​មក​ពី​កត្តា​ជាច្រើន​ដូចជា ទឹកនោមផ្អែម លើស​ទម្ងន់ អសកម្ម​មិន​ហាត់ប្រាណ របប​អាហារ​ដែល​សម្បូរ​ជាតិ​ខ្លាញ់​ច្រើន និង​អាហារ​ដែល​ប្រើប្រាស់​អំបិល​ច្រើន ទទួលទាន​ជាតិ​អាល់កុល ជក់​បារី និង​អាច​មក​ពី​តំណ​ហ្សែន​ជាដើម។

ខាងក្រោម​នេះ​គឺជា​អាហារ​ដែល​អ្នក​មាន​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ទទួលទាន៖

១) ភីហ្សា

អ្នក​ប្រហែល​ជា​ធ្លាប់​ដឹង​រួច​ហើយ​ថា ការ​ទទួលទាន​ភីហ្សា​ច្រើន​មិន​សូវ​ជា​មាន​ផល​ល្អ​ចំពោះ​សុខភាព​នោះ​ទេ។ អាហារ​នេះ​ក៏​មាន​ផល​អវិជ្ជមាន​ច្រើន​ចំពោះ​អ្នក​ដែល​មាន​បញ្ហា​កើន​ឡើង​សម្ពាធ​ឈាម​ដែរ។ ដូច្នេះ​បើ​សិន​ជា​អ្នក​ចង់​ទទួលទាន​វា នោះ​អ្នក​គួរតែ​ទទួលទាន​តែ​១​ចំណិត ហើយ​យក​រសជាតិ​ណា​ដែល​ប្រើប្រាស់​ឈីស​តិច និង​អំបិល​តិច។

២) នំប៉័ង

នេះ​អាស្រ័យ​ទៅលើ​ប្រភេទ​នំប៉័ង ដុំ​នំប៉័ង​ខ្លះ​ក្នុង​១​បន្ទះ​របស់​វា​មាន​បរិមាណ​សូដ្យូម​រហូត​ដល់​ទៅ​២៣០​មីលីក្រាម ដែល​ស្មើ​នឹង​១៥​ភាគរយ​នៃ​កម្រិត​សូដ្យូម​ចំនួន​១៥០០​មីលីក្រាម​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​អ្នក​ដែល​មាន​កម្រិត​សម្ពាធ​ឈាម​ខ្ពស់​ទទួលទាន​ប្រចាំ​ថ្ងៃ។ នេះ​គឺជា​មូលហេតុ​មួយ​ដែល​អ្នក​គួរតែ​កាត់បន្ថយ​ការ​ទទួល​ទាន​នំប៉័ង​ដើម្បី​ការពារ​កុំ​ឲ្យ​ទទួលទាន​ជាតិ​សូដ្យូម​លើស​កម្រិត ដែល​នាំឲ្យ​សម្ពាធ​ឈាម​កើន​ឡើង​ខ្ពស់​បាន។

៣) អាហារ​នៅ​តាម​ភោជនីយដ្ឋាន

ភាគច្រើន​អាហារ​នៅ​ខាងក្រៅ​ដូចជា​នៅ​តាម​ភោជនីយដ្ឋាន​ផ្សេងៗ ត្រូវ​បាន​ចុងភៅ​ប្រើប្រាស់​អំបិល​ច្រើន​ដើម្បី​បង្កើន​រសជាតិ​អាហារ​របស់​ពួកគេ។ ដូច្នេះ​បើ​អ្នក​មាន​បញ្ហា​សម្ពាធ​ឈាម​ឡើង នោះ​អ្នក​គួរតែ​សាកសួរ​ចុងភៅ​ពី​គ្រឿងផ្សំ​ដែល​គេ​ប្រើប្រាស់ ហើយ​ស្នើសុំ​ពួកគេ​ឲ្យ​បន្ថយ​ការ​ប្រើប្រាស់​អំបិល​នៅ​ពេល​ទៅ​ទទួលទាន​អាហារ​នៅ​តាម​ភោជនីយដ្ឋាន​ម្ដងៗ៕

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ អាហារអ្វីខ្លះដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់បាន ?

X
5s