តើអ្នកដឹងទេថា ប្រយោជន៍របស់គ្រាប់កៅឡាក់មានអ្វីខ្លះចំពោះសុខភាពអ្នក?
គ្រាប់កៅឡាក់ ត្រូវបានគេចាត់ទុកថាជាគ្រាប់ធញ្ញជាតិឬក៏ជាផ្លែឈើក៏បាន។ រសជាតិផ្អែមល្មមរបស់វាបានក្លាយជាគ្រាប់ធញ្ញជាតិមួយប្រភេទដែលជាចំណង់ចំណូលចិត្តរបស់មនុស្សជាច្រើន។ ប៉ុន្តែក្រៅពីរសជាតិឆ្ងាញ់របស់វា វានៅផ្ដល់អត្ថប្រយោជន៍ជាច្រើនថែមទៀតចំពោះសុខភាពរបស់អ្នកទទួលទានផងដែរ។ តើប្រយោជន៍របស់គ្រាប់កៅឡាក់មានអ្វីខ្លះទៅ ?
១) គ្រាប់ធញ្ញជាតិមួយនេះមានជាតិសរសៃ ដែលជាតិសរសៃនេះមានមុខងារសម្រួលដំណើរការរំលាយអាហាររបស់អ្នក ជួយបំបាត់អាការទល់លាមក រក្សាកម្រិតសម្ពាធឈាមឲ្យមានតុល្យភាព និងថែមទាំងជួយជំរុញការលូតលាស់របស់បាក់តេរីដែលមានប្រយោជន៍ទាំងឡាយនៅក្នុងពោះវៀនរបស់អ្នកទៀតផង។
សូមអាន៖ ទាំងនេះជាលក្ខណៈ ៥យ៉ាង ដែលបង្ហាញថាប្រេងដូងមានប្រយោជន៍សម្រាប់សុខភាព
២) ក្រៅពីសារធាតុខនិជនិងវីតាមីន វាក៏សម្បូរសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលសារធាតុនេះអាចការពាររាងកាយអ្នកពីពពួករ៉ាឌីកាល់សេរី ដែលអាចបង្កបង្កើននិងបំផ្លាញកោសិការបស់អ្នកឲ្យខូចខាតនិងបង្កជាជំងឺផ្សេងៗបាន។
៣) ជាតិប៉ូតាស្យូមដែលមាននៅក្នុងគ្រាប់កៅឡាក់នេះ ក៏អាចមានប្រយោជន៍ចំពោះសុខភាពបេះដូង និងអាចកាត់បន្ថយហានិភ័យផ្សេងៗពីការកកើតជំងឺបេះដូងផងដែរ។
៤) លើសពីនេះវាក៏មានផ្ទុកនូវជាតិម៉ង់ហ្កាណេស ដែលចាំបាច់សម្រាប់ដំណើរការរបស់កោសិកា និងដើរតួយ៉ាងសំខាន់នៅក្នុងការការពារសុខភាពឆ្អឹង។
៥) វីតាមីនBនៅក្នុងគ្រាប់ធញ្ញជាតិនេះក៏មានប្រយោជន៍សម្រាប់សុខភាពខួរក្បាលរបស់អ្នក និងជួយបង្កើនសមត្ថភាពគិតរបស់ក្មេងៗដែលកំពុងស្ថិតក្នុងវ័យលូតលាស់៕
ដោយ៖ ស្រីពៅ បានអានឬនៅ ? ចំណីអាហារ ៤ប្រភេទដែលអាចមានប្រយោជន៍សម្រាប់បង្កើនថាមពលខួរក្បាល និងការចងចាំរបស់អ្នក