សុភាសិត​អំពី​ការ​បញ្ចប់​​ការ​សិក្សា​ទាំង​៧​​ ដែល​​នឹង​ផ្លាស់​ប្ដូរ​អនាគត​របស់​អ្នក​



ថ្ងៃ​បញ្ចប់​ការ​សិក្សា​គឺ​ជា​ថ្ងៃ​មួយ​​ដែល​ពោរពេញ​ទៅ​អារម្មណ៍​គ្រប់​យ៉ាង ( Mixed Feeling)។ អ្នក​អាច​នឹង​សប្បាយ​ចិត្ត​ ដែល​អ្នក​បញ្ចប់​ការ​សិក្សា​ប្រកប​​ដោយ​ភាព​ជោគជ័យ​និង​កិត្តិយស។ ទន្ទឹម​នឹង​នេះ អ្នក​ក៏​អាច​កើត​ទុក្ខ​ផង​ដែរ​ព្រោះ​អ្នក​នឹង​​​បែក​ពី​មិត្តភ័ក្ដិ​និង​លោក​គ្រូ​​អ្នក​គ្រូ គ្មាន​អ្នក​ណា​មក​​​ណែ​នាំ​យើង​ទៀត​ទេ។ ​​​បន្ថែម​ពី​លើ​នេះ អ្នក​ក៏​អាច​បារម្ភ​ពី​អនាគត​មិន​ដឹង​ថា​ នឹង​ធ្វើ​ការងារ​អ្វី និង​​អាជីព​នឹង​វិវត្តន៍​ទៅ​ជា​យ៉ាង​ម៉េច។ យ៉ាង​ណា​ក៏​ដោយ ប្រសិន​អ្នក​នៅ​សល់​ពេល ចូរ​​​រីករាយ​ពេលវេលា​ដែល​នៅ​សល់ ខំ​ប្រឹង​រៀន​សូត្រ​និង​​ត្រៀម​ខ្លួន​សម្រាប់​ដំណើរ​ថ្មី​។ ​ខាង​ក្រោម​នេះ​ជា​​សុភាសិត​អំពី​ការ​បញ្ចប់​​ការ​សិក្សា​ទាំង​៧​​ ដែល​​នឹង​ផ្លាស់​ប្តូរ​អនាគត​របស់​អ្នក៖​​

១) យើង​មិន​ឈប់​រៀន​នោះ​ទេ ​បើ​ទោះ​បី​ជា​យើង​បញ្ចប់​ថ្នាក់​ក៏​ដោយ។

២) ការ​ណែនាំ​បញ្ចប់​នៅ​ថ្នាក់​រៀន​ក៏​ពិត​មែន​ចប់​ដែរ​ ប៉ុន្តែ​ការ​អប់​រំ​​នៅ​​តែ​បន្ត​ជា​និច្ច រៀន​គ្រប់​ទី​កន្លែង​ រៀន​គ្រប់​ពេលវេលា។

៣) ការ​អប់​រំ​ គឺ​ជា​​យាន​សម្រាប់​អនាគត​និង​ភាព​ជោគជ័យ។

៤) ​ការ​រៀន​ចប់​មិន​មែន​ជា​ទី​បញ្ចប់​នោះ​ទេ វា​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​តែ​ប៉ុណ្ណោះ។

៥) ចាប់​ផ្ដើម​នូវ​​ទី​កន្លែង​នេះ ប្រើប្រាស់​​នូវ​អ្វី​​ដែល​អ្នក​​មាន ហើយ​​ធ្វើ​អ្វី​​ដែល​អ្នក​អាច ខំ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព។

៦) ភាព​វ័យ​ឆ្លាត​ដែល​គ្មាន​មហិច្ឆតា ​ប្រៀប​បាន​ដូច​ជា​​បក្សី​គ្មាន​ស្លាប។

៧) ភាព​ជោគជ័យ​មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ។ ភាព​ជោគជ័យ​កើត​ចេញ​ពី​ការ​ខំ​ប្រឹង មិន​ចុះចាញ់​ បន្ត​ការ​រៀន​សូត្រ៕

បាន​អាន​ឬ​នៅ? ការ​សិក្សា៖ ចេះ​ភាសា​កាន់​តែ​ច្រើន ​កាន់​តែ​ចូលរួម​ចំណែក​ក្នុង​កំណើនសេដ្ឋកិច្ចប្រទេស

ដោយ៖ អឹុង មុយយូ ​ ​​

X
5s