ទាំងនេះជាលក្ខណៈ ៥យ៉ាង ដែលបង្ហាញថាប្រេងដូងមានប្រយោជន៍សម្រាប់សុខភាព
១) ប្រេងដូងផ្សំឡើងពីអាស៊ីដឡូរិក ដែលអាស៊ីដនេះអាចសម្លាប់បាក់តេរីទាំងឡាយដែលអាចបង្កជំងឺដល់អ្នកបាន។
២) ប្រេងដូងផ្សំឡើងពីអាស៊ីដខ្លាញ់ឆ្អែតតាមបែបធម្មជាតិ ដែលអាចទៅបង្កើនកូឡេស្តេរ៉ុលល្អក្នុងរាងកាយ និងអាចប្ដូរកូឡេស្តេរ៉ុលដែលមិនល្អទៅជាទម្រង់ផ្សេងដែលមានលក្ខណៈគ្រោះថ្នាក់ទាបជាងមុន។ សូមអាន៖ ហេតុអ្វីទទួលទានទឹកដូងល្អសម្រាប់សុខភាពរបស់អ្នក?
៣) វាក៏អាចជួយផ្ដល់សំណើមដល់ស្បែក និងជួយការពារសក់ពីការខូចខាត។
៤) គេបានរកឃើញថា ក្នុងផ្នែកមួយចំនួននៅក្នុងខួរក្បាលរបស់មនុស្សដែលមានជំងឺវង្វេងភ្លេចភ្លាំង មានការចុះអន់ថយនូវសមត្ថភាពរបស់វានៅក្នុងការប្រើប្រាស់គ្លុយកូសសម្រាប់ប្រើជាថាមពល។ ថាមពលនៅក្នុងប្រេងដូងអាចផ្ដល់ជាថាមពលសម្រាប់កោសិកាខួរក្បាលដែលដំណើរការមិនប្រក្រតីនេះ ហើយអាចកាត់បន្ថយបញ្ហាវង្វេងភ្លេចភ្លាំងនេះបាន។
៥) ប្រេងដូងមានជាតិកាបូអ៊ីដ្រាតក្នុងកម្រិតទាបនិងអាស៊ីដខ្លាញ់ក្នុងកម្រិតខ្ពស់ លក្ខណៈទាំងពីរនេះត្រូវបានគេប្រើប្រាស់ដើម្បីធ្វើជាថ្នាំទប់ទល់នឹងជំងឺប្រកាច់របស់ក្មេងបានយ៉ាងមានប្រសិទ្ធភាព៕
ដោយ៖ ស្រីពៅ អត្ថបទទាក់ទង៖ តើការទទួលទានអាហារផ្អែមច្រើន មានផលប៉ះពាល់ដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តយ៉ាងណាខ្លះ ?