ក្នុងនាមជាសហគ្រិនដ៏ឆ្នើមបំផុតមួយរូប ម្ចាស់ក្រុមហ៊ុន Amazon មានដំបូន្មានរកស៊ីល្អៗ ៣
គិតក្នុងឆ្នាំ២០១៨ នេះ ទស្សនាវដ្ដី Forbes បានប្រកាសថាលោក Jeff Bezos គឺជាមហាសេដ្ឋីលេខ១លំដាប់ពិភពលោក ដែលមានទ្រព្យសម្បត្តិចំនួន ១៣០ពាន់លានដុល្លារ។ គាត់គឺជាម្ចាស់ក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនលក់សៀវភៅតាមអនឡាញដ៏ធំជាងគេបង្អស់ និងក្រុមហ៊ុន Blue Origin ដែលជាឧស្សាហកម្មផលិតឧទ្ធម្ភាគចក្រនិងសេវាកម្មហោះហើរ។ ខាងក្រោមនេះគឺជាដំបូន្មានចំនួន៣ពីលោក Jeff Bezos ក្នុងនាមជាសហគ្រិនដ៏ឆ្នើមមួយរូប៖
១) រឹងរូសតែបត់បែន៖ នាយកប្រតិបត្តិក្រុមហ៊ុនរបស់ Amazon រូបនេះ បានលើកឡើងថា៖ "បើសិនជាអ្នកមិនមានភាពចចេសរឹងរូសទេ នោះអ្នកប្រាកដជាបោះបង់ចោលការពិសោធន៍យ៉ាងឆាប់រហ័សមិនខាន។ ផ្ទុយទៅវិញ បើសិនជាអ្នកមិនចេះបត់បែនទេ អ្នកប្រាកដជាទង្គិចក្បាលរបស់ខ្លួនឯងជាមួយនឹងជញ្ជាំង ហើយអ្នកនឹងមិនអាចសម្លឹងឃើញដំណោះស្រាយផ្សេងទៀតសម្រាប់បញ្ហាដែលអ្នកកំពុងតែព្យាយាមរកដំណោះស្រាយនោះឡើយ"។
សូមអាន៖ គតិមាសទាំង៦ឃ្លាពីលោក ជេហ្វ បេហ្សូស (Jeff Bezos) អ្នកមានផុតលេខលើលោក
២) ចក្ខុវិស័យច្បាស់លាស់៖ ចក្ខុវិស័យវែងឆ្ងាយដែលមានលក្ខណៈប្រាកដប្រជាមួយរបស់ក្រុមហ៊ុន ពិតជាមានភាពសំខាន់ណាស់នៅក្នុងរឿងនេះ។ បើអ្នកមានគំហើញច្បាស់លាស់មួយសម្រាប់ក្រុមហ៊ុនរបស់អ្នក នោះអ្នកនឹងអាចសម្រេចចិត្តប្រកបដោយភាពឈ្លាសវៃបានថាការសម្រេចចិត្តណាមួយនោះនឹងមានផលប៉ះពាល់ដល់អនាគតក្នុងរយៈពេលវែងយ៉ាងដូចម្ដេច។ គាត់ក៏បាននិយាយដែរថា៖ "មានពេលខ្លះពួកយើងធ្វើការវាស់ស្ទង់ ហើយមើលឃើញថាក្នុងរយៈពេលខ្លីវាអាចប៉ះពាល់ដល់ការលក់នៅក្នុងរយៈពេលវែងបាន។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយពួកយើងនៅតែធ្វើវា ព្រោះពួកយើងជឿថាខ្នាតសម្រាប់វាស់ប្រយោជន៍ក្នុងរយៈពេលខ្លី ពុំមែនជាសូចនាករសម្រាប់ចង្អុលបង្ហាញពីប្រយោជន៍ក្នុងរយៈពេលវែងនោះឡើយ"។
៣) ជក់ចិត្តចំពោះអតិថិជន៖ នៅពេលអ្នកជក់ចិត្តចំពោះអតិថិជនរបស់អ្នក នោះអ្នកនឹងខិតខំធ្វើយ៉ាងណាដើម្បីឲ្យពួកគេទទួលបានបទពិសោធន៍ល្អៗពីការប្រើប្រាស់ផលិតផលឬសេវាកម្មរបស់អ្នក។ ប៉ុន្តែ បើសិនជាអ្នកផ្ដោតខ្លាំងទៅលើអតិថិជន នោះវាអាចនឹងបណ្ដាលឲ្យមានការប្រកួតប្រជែងគ្នា ដែលអាចធ្វើឲ្យអ្នកបាត់បង់លំនឹងហើយធ្វើឲ្យគុណភាពផលិតផលឬសេវាកម្មរបស់អ្នកចុះថយបាន រួមទាំងបាត់បង់ការយកចិត្តទុកដាក់ទៅលើបុគ្គលិកធ្វើការរបស់អ្នកផងដែរ។ ត្រង់ចំណុចនេះហើយដែលបានធ្វើឲ្យ Amazon អាចទាក់ទាញអតិថិជនដ៏ច្រើនបាននិងក្លាយជាក្រុមហ៊ុនលំដាប់គេនៅក្នុងលោក៕
ដោយ៖ ស្រីពៅ អត្ថបទទាក់ទង៖ មេរៀនដ៏មានតម្លៃអំពីសហគ្រិនភាព៣យ៉ាងពីស្ថាបនិកក្រុមហ៊ុនAmazon លោកJeff Bezos