តើប្រយោជន៍អ្វីខ្លះដែលអ្នកអាចទាញយកពី ទឹកលាងអង្ករ?
តើអ្នកមានដឹងទេថា ទឹកអង្ករដែលទទួលបានចេញពីការលាងអង្កររួច ឬក៏ទទួលបានអំឡុងពេលដាំបាយ មានអត្ថប្រយោជន៍ច្រើនបែបច្រើនយ៉ាង សម្រាប់អ្នកនិងទារកតូចៗរបស់អ្នក ? អត្ថបទនេះនឹងនាំអ្នកឲ្យស្វែងយល់ពីអត្ថប្រយោជន៍របស់វាដូចមានរៀបរាប់នៅខាងក្រោម៖
១) ផ្ដល់ថាមពល៖ ដោយសារតែនៅក្នុងអង្ករមានវត្តមានរបស់ជាតិកាបូអ៊ីដ្រាតក្នុងកម្រិតខ្ពស់ នោះកាលដែលទទួលទានទឹកអង្ករក៏ផ្ដល់ថាមពលដល់អ្នកផងដែរ។ មិនត្រឹមតែចំពោះមនុស្សវ័យជំទង់និងមនុស្សចាស់ប៉ុណ្ណោះទេ តែទារករបស់អ្នកក៏អាចទទួលទានទឹកអង្ករដើម្បីឲ្យរាងកាយរបស់ពួកគេមានថាមពល ហើយក្នុងពេលជាមួយគ្នានេះវាក៏ងាយស្រួលសម្រាប់ការរំលាយអាហាររបស់ក្មេងតូចៗនេះបានដែរ។
២) ព្យាបាលអាការរាគមួល៖ មានការសិក្សាមួយបានរកឃើញថា ទឹកអង្ករមានប្រសិទ្ធភាពក្នុងការកាត់បន្ថយចលនារបស់ពោះវៀន ដែលអាចព្យាបាលអាការរាគមួលរបស់អ្នក ក៏ដូចជាបញ្ហាផ្សេងទៀតដែលមានជាប់ពាក់ព័ន្ធជាមួយនឹងពោះវៀនផងដែរ។ អត្ថបទទាក់ទង៖ ហេតុអ្វីអ្នកមិនគួរមើលរំលង ចំពោះអត្ថប្រយោជន៍របស់ទឹកខ្មេះផ្លែប៉ោម?
៣) ព្យាបាលជំងឺគ្រុនផ្ដាសាយ៖ ទឹកអង្ករអាចជួយរក្សាកម្រិតសីតុណ្ហភាពក្នុងរាងកាយរបស់អ្នកឲ្យមានលំនឹងបាន។ ហេតុនេះវាក៏មានប្រយោជន៍ក្នុងការព្យាបាលជំងឺគ្រុនផ្ដាសាយដែរ។
៤) ព្យាបាលស្បែកដែលមានការរលាក៖ គុណសម្បត្តិមួយបែបទៀតដែលទឹកអង្ករមាននោះគឺ វាអាចជួយស្បែកដែលរលាកឲ្យឆាប់ជាសះស្បើយ និងការពារកុំឲ្យស្បែកខូចខាតតទៅទៀតដែរ៕ សូមអាន៖ តើកាកកាហ្វេដែលអ្នកឆុងរួចហើយបម្រុងយកទៅចោលនោះ មានអត្ថប្រយោជន៍ដូចម្ដេចខ្លះ?
ដោយ៖ ស្រីពៅ