បញ្ហាបន្លែមានផ្ទុកសារធាតុគីមី អាចដោះស្រាយបានតាមវិធីដែលបង្កើតដោយកូនខ្មែរមួយនេះ
សារធាតុគីមីក្នុងចំណីអាហារជាពិសេសក្នុងបន្លែ និងផ្លែឈើ គឺជាបញ្ហាចម្បងមួយដែលយើងគ្រប់គ្នាកំពុងជួបប្រទះ និងមានការបារម្ភ ព្រោះបន្លែនិងផ្លែឈើដែលដាក់លក់នៅតាមទីផ្សារភាគច្រើនត្រូវបាននាំចូលពីប្រទេសជិតខាង ហើយបន្លែមួយចំនួនបើទោះបីជាដាំនៅក្នុងស្រុកក៏ដោយ ក៏មានការបារម្ភអំពីការប្រើប្រាស់ថ្នាំគីមីច្រើនហួសកម្រិតដែរ។ ទោះបីជាយ៉ាងណាបើតាមការលើកឡើងរបស់អ្នកជំនាញ យើងអាចបន្សាបសារធាតុគីមីទាំងនោះបាន តាមរយៈការលាងបន្លែ ឬផ្លែឈើ ជាមួយទឹកអាល់កាឡាំងដែលផលិតផលដោយកូនខ្មែរតាមបច្ចេកវិទ្យាជប៉ុន និងបារាំង ACTA BIO។
ជាទូទៅ យើងគ្រប់គ្នាតែតែគិតថា ថ្នាំសម្លាប់សត្វល្អិតឬសារធាតុគីមីដែលគេបាញ់លើបន្លែផ្លែឈើមិនអាចលាងជម្រះបានទេ ព្រោះសូម្បីតែយើងចម្អិន ១០០អង្សារក៏ដោយ ក៏វានៅតែនៅរក្សា ជាប់នឹងបន្លែដដែល។ ប៉ុន្ដែបើតាមការស្រាវជ្រាវមួយរបស់លោកបណ្ឌិត អ៊ុយ ដាវីន អ្នកជំនាញផ្នែកគីមីចំណីអារហារដែលបានបញ្ចប់ការសិក្សាពីប្រទេសបារាំងបានបង្ហាញថា សារធាតុគីមីឬថ្នាំសម្លាប់សត្វល្អិតដែលបាញ់លើបន្លែឬផ្លែឈើ វាគ្រាន់តែនៅស្រោបសំបកខាងក្រៅដើម្បីការពារពីការយាយីពីសត្វល្អិត ឬប្រភេទមេរោគផ្សេងៗទៀត។ បើសិនជាមានសារធាតុណាមួយដែលអាចចូលទៅលាងជម្រះឬដកចេញនូវសាធាតុគីមីទាំងនោះ មានន័យថាបន្លែឬផ្លែឈើទាំងនោះនឹងមានលក្ខណៈដូចធម្មជាតិវិញ។
បើតាមលោកលោក រស់ សាត ដែលជាក្រុមការងាររបស់លោកបណ្ឌិត អ៊ុយ ដាវីន បានបញ្ជាក់ថា លោក អ៊ុយ ដាវីន បានចំណាយពេល ៥ឆ្នាំដើម្បីសិក្សាលើបញ្ហាសារធាតុគីមីក្នុងបន្លែ និងផ្លែឈើ បន្ទាប់មកលោកបានរកឃើញនូវទឹកលាងបន្លែមួយប្រភេទដែលអាចលាងជម្រះសារធាតុគីមីទាំងនោះបាន។ ទឹកលាងបន្លែនោះត្រូវបានផលិតឡើងដោយផ្អែកតាមបច្ចេកវិទ្យា ជប៉ុន និងបារាំងរួមបញ្ចូលគ្នា ដោយក្នុងនោះសារធាតុអំបិលត្រូវបានបម្លែងទៅជាទឹកអាល់កាឡាំងដែលមានកម្រិត pH ខ្ពស់អាចចូលទៅកម្ចាត់ចោលនូវសារធាតុគីមីផ្សេងៗក្នុងបន្លែឬផ្លែឈើ។ បន្លែត្រូវត្រាំ ក្នុងរយៈពេល ១៥ទៅ៣០នាទី ទឹកអាល់កាឡាំងនឹងចូលទៅប្រតិកម្មជាមួយសារធាតុគីមីដែលស្រោបបន្លែឬផ្លែឈើ បន្ទាប់មកវាដកសារធាតុទាំងនោះឲ្យរលាយចូលក្នុងទឹក ដែលធ្វើឲ្យបន្លែផ្លែឈើមានលក្ខណៈស្រស់ដូចធម្មជាតិ។
«គម្រោងដំបូងដែលកើតចេញពីការស្រាវជ្រាវនេះ គឺដើម្បីជួយដល់សណ្ឋាគារ និងភោជនីយដ្ឋានធំៗទេ។ ប៉ុន្ដែដោយមើលឃើញថាវាអាចរួមចំណែកជួយសង្គមលើបញ្ហាបន្លែផ្លែឈើ ក្នុងឆ្នាំ២០១៧ យើងសម្រេចចិត្តផលិតជាកញ្ចប់ខ្នាតតូចដើម្បីលក់លើទីផ្សារ» នេះការលើកឡើងរបស់លោក រស់ សាត ប្រធានផ្នែកលក់ របស់ក្រុមហ៊ុន អាកតា បាយអូ ( ACTA BIO Co.Ltd.)។ គួររលឹកផងដែរថា សារធាតុគីមីដែលផ្ទុកក្នុងបន្លែឬផ្លែឈើអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគទាំងក្នុងរយៈពេលខ្លីបន្ទាប់ពីបរិភោគ និងពេលអនាគត។ ជម្ងឺដែលបង្ករដោយសារធាតុគីមីក្នុងអាហារមានដូចជា៖ ការពុលអារហារ ជម្ងឺរលាកក្រពះ រលាកពោះវៀន ជម្ងឺសើស្បែក និង ជម្ងឺមហារីកជាដើម៕
ដោយ៖ រឿន វាសនា