ទាំងនេះគឺជាអត្ថប្រយោជន៍១០យ៉ាង ដែលអ្នកនឹងទទួលបានពីប្រទាលកន្ទុយក្រពើ​



១) កម្ចាត់​ជាតិ​ពុល​ចេញ​ពី​ក្នុង​ខ្លួន អាច​លាង​សម្អាត​ការ​ចម្លង​មេរោគ​មួយ​ចំនួន​បាន និង​ជួយ​គាំទ្រ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​ឲ្យ​មាន​ភាព​រឹងមាំ

២) រក្សា​តុល្យភាព​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​កាត់បន្ថយ​កម្រិត​កូឡេស្តេរ៉ុល រួម​ជាមួយ​គ្នា​នឹង​សម្ពាធ​ឈាម

៣) អាច​ជួយ​ទប់ស្កាត់​ជំងឺ​ក្រួស​ក្នុង​តម្រងនោម

៤) សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​ធ្វើការ​បាន​រលូន​ជាង​មុន និង​បង្កើន​ដំណើរការ​របស់​បេះដូង​ឲ្យ​ប្រសើរ​ជាង​មុន​ផង​ដែរ

៥) មាន​គុណសម្បត្តិ​អាច​ជួយ​ព្យាបាល​ការ​ប្រតិកម្ម​ជាមួយ​ចំណី​អាហារ​ផ្សេងៗ​ដែល​អ្នក​បាន​បរិភោគ ជួយ​ព្យាបាល​របួស ឬ​សត្វ​ល្អិត​ខាំ ការ​រលាក​ផ្សេងៗ កន្ទួល​រមាស់ និង​ផ្ដល់​សំណើម​ឲ្យ​ស្បែក បានអានហើយឫនៅ ? តើការកាត់បន្ថយការទទួលទានជាតិសូដ្យូមច្រើនមានប្រយោជន៍អ្វីខ្លះចំពោះសុខភាព ?

៦) ជា​រុក្ខជាតិ​ដែល​ងាយស្រួល​នៅ​ក្នុង​ការ​ដាំដុះ ពី​ព្រោះ​តែ​វា​ត្រូវការ​ការ​មើល​ថែទាំ​តិចតួច​ប៉ុណ្ណោះ ហើយ​ក៏​មិន​ចាំបាច់​ត្រូវការ​ការ​ស្រោចទឹក​ជា​រៀងរាល់​ថ្ងៃ​នោះ​ដែរ

៧) ជួយ​បង្កើន​គុណភាព​ខ្យល់​អាកាស​នៅ​ក្នុង​កន្លែង​ដែល​អ្នក​រស់នៅ

៨) កាត់បន្ថយ​ការ​ឈឺ​ចុកចាប់​ពេល​មក​រដូវ​របស់​ស្ត្រី​ឲ្យ​ធូរស្បើយ

៩) នៅ​ពេល​ប្រទាល​កន្ទុយ​ក្រពើ​ត្រូវ​បាន​គេ​ប្រើ​ជា​ធាតុ​ផ្សំ​នៅ​ក្នុង​ថ្នាំ​ដុសធ្មេញ​មួយ​ចំនួន នោះ​វា​នឹង​អាច​ជួយ​ព្យាបាល​អាការ​ស្រៀវ​ធ្មេញ និង​ឈាម​អញ្ចាញ​ធ្មេញ​បាន

១០) រុក្ខជាតិ​នេះ​ក៏​មាន​ប្រយោជន៍​ជួយ​ព្យាបាល​អាការ​ទល់លាមក​ផង​ដែរ៕ អត្ថបទទាក់ទង៖ ទាំងនេះគឺជាអត្ថប្រយោជន៍៣យ៉ាងទទួលបានពីការទទួលទានតែ

ដោយ៖ ស្រីពៅ

X
5s