តើទឹកសណ្ដែកផលប្រយោជន៍អ្វីខ្លះចំពោះសុខភាពរបស់​អ្នក?​



ទឹក​សណ្ដែក​គឺជា​ភេសជ្ជៈ​ធម្មជាតិ​មួយ​ប្រភេទ ដែល​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​យ៉ាង​ខ្ពស់។ ប៉ុន្តែ តាមប្រភពរបស់organicfacts.net វា​នៅ​មាន​គុណសម្បត្តិ​ជាច្រើន​ទៀត​ចំពោះ​សុខភាព​ទាំងមូល​របស់​អ្នក ដូច​មាន​រៀបរាប់​នៅ​ខាងក្រោម៖

១) ជួយ​ដល់​ដំណើរការ​រំលាយ​អាហារ​របស់​អ្នក​ឲ្យ​ប្រសើរ​ជាង​មុន៖ ទឹក​សណ្ដែក​អាច​ផ្ដល់​គុណសម្បត្តិ​បែប​នេះ​បាន ក៏​ដោយសារ​តែ​វា​គឺជា​ប្រភព​នៃ​ប្រូតេអ៊ីន។ នៅ​ពេល​រាងកាយ​អ្នក​ទទួល​បាន​ប្រូតេអ៊ីន​គ្រប់គ្រាន់ នោះ​វា​នឹង​ជួយ​ជំរុញ​ឲ្យ​ដំណើរការ​រំលាយ​អាហារ​របស់​អ្នក​រឹតតែ​ប្រសើរ​ជាង​មុន ហើយ​បន្ទាប់​មក​ប្រព័ន្ធ​ទាំងមូល​របស់​រាងកាយ​ក៏​ប្រព្រឹត្ត​ទៅ​ប្រសើរ​ជាង​មុន​ដែរ។ ប្រូតេអ៊ីន​ពី​ទឹក​សណ្ដែក​នឹង​ជួយ​ថែទាំ​សុខភាព​របស់​កោសិកា និង​ការ​លូតលាស់​ឡើង​វិញ​របស់​វា។

២) ជួយ​បំបាត់​អាការ​ឈឺ​ចុកចាប់​ពី​ការ​រាំង​រដូវ​របស់​ស្ត្រី៖ ការ​ផ្លាស់ប្ដូរ​ដ៏​ធំ​មួយ​នេះ​នៅ​ក្នុង​ជីវិត​របស់​ស្ត្រី ដែល​បាន​ជះ​ឥទ្ធិពល​ធ្វើឲ្យ​មិន​មាន​លំនឹង​អារម្មណ៍ ការ​ឡើង​កម្ដៅ​ខ្លួន​ភ្លាមៗ​មួយ​រំពេច និង​ការ​ឈឺ​ចុកចាប់​រាងកាយ​ជាដើម។ នេះ​ក៏​ដោយសារ​តែ​អំឡុង​ពេល​រាំង​រដូវ​នេះ កម្រិត​អ័រម៉ូន​អឺស្ត្រូហ្សែន​របស់​ស្ត្រី​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ហើយ​ទឹក​សណ្ដែក​មាន​សមាសធាតុ​ម្យ៉ាង​ហៅថា Isoflavones ដែល​វា​មាន​ទំនាក់ទំនង​ដោយ​ចង​ភ្ជាប់​ជាមួយ​កោសិកា​ទាំងឡាយ​របស់​អឺស្ត្រូហ្សែន​ដែល​មាន​នាទី​ចាំ​ទទួល​យក​ព័ត៌មាន​ពី​ខាងក្រៅ ដែល​អាច​ធ្វើឲ្យ​អាការ​ឈឺ​ចុកចាប់​របស់​ស្ត្រី​អំឡុង​ពេល​រាំង​រដូវ​ប្រែ​ជា​ធូរស្បើយ​បាន។

៣) ជួយ​ដល់​សុខភាព​របស់​ទារក​ក្នុង​ផ្ទៃ៖ ដោយសារ​តែ​ទឹក​សណ្ដែក​សម្បូរ​ទៅ​ដោយ​វីតាមីនB និង​អាស៊ីដ​ហ្វូលិក ដែល​ពួក​វា​សុទ្ធតែ​ចាំបាច់​សម្រាប់​ម្ដាយ​ដែល​ពពោះ​ទារក​ក្នុង​ផ្ទៃ នោះ​វា​នឹង​ជួយ​ឲ្យ​ទារក​ក្នុង​ផ្ទៃ​នេះ​មាន​សុខភាព​ល្អ​ផង​ដែរ។

ដោយ៖ ស្រីពៅ

X
5s