​អត្ថប្រយោជន៍​ ៤​យ៉ាង​ទទួល​បាន​ពី​ការ ​ធាក់កង់​​



ការ​មិន​សូវ​បញ្ចេញ​សកម្មភាព​អ្វី​សោះ​អាច​ធ្វើឲ្យ​សុខភាព​ផ្លូវកាយ​របស់​អ្នក​ទន់ខ្សោយ​ជាង​មុន ហើយ​ក៏​អាច​ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍​ឲ្យ​តានតឹង​និង​ស្ត្រេស​បាន​ដែរ។ ការ​ធាក់កង់​គឺជា​លំហាត់​ប្រាណ​មួយ​ប្រភេទ​នៅ​ក្នុង​ចំណោម​លំហាត់​ប្រាណ​ដទៃ​ច្រើន​ទៀត ដែល​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​របស់​អ្នក។ តើ​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​អ្វីខ្លះ​ពី​ការ​ធាក់កង់ ?

១) ការ​ធាក់កង់​ជា​ប្រចាំ​នឹង​អាច​កាត់បន្ថយ​ហានិភ័យ​ពី​ជំងឺ​គាំង​បេះដូង​បាន​៥០%។ ម្យ៉ាងទៀត ការ​មិន​សូវ​ធ្វើ​សកម្មភាព​អ្វី​សោះ អាច​ធ្វើឲ្យ​សាច់ដុំ​ទន់ខ្សោយ​ជាង​មុន​បាន។ ហេតុនេះ ដោយ​ការ​បញ្ចេញ​សកម្មភាព​តាមរយៈ​ការ​ធាក់កង់ វា​ក៏​អាច​ជួយ​ពង្រឹង​សាច់ដុំ​របស់​អ្នក​ឲ្យ​រឹងមាំ​បាន​ដែរ។

២) បើ​អ្នក​មាន​បញ្ហា​ឈឺ​ចុកចាប់​ខ្នង​ផ្នែក​ខាងក្រោម​របស់​អ្នក ការ​ធាក់​កង់​ក៏​អាច​ជួយ​ឲ្យ​អ្នក​ធូរស្បើយ​ពី​អាការ​នេះ​បាន​ដែរ ពី​ព្រោះ​តែ​ចលនា​របស់​ជើង​នៅ​ពេល​ធាក់កង់​បាន​រំញោច​ដល់​សាច់ដុំ​ខ្នង​ខាងក្រោម​បាន។

៣) ការ​ធាក់កង់​ក៏​ជា​សកម្មភាព​លំហាត់​ប្រាណ​មួយ​ប្រភេទ​ដែល​អាច​ជួយ​ឲ្យ​អារម្មណ៍​របស់​អ្នក​ស្រស់ស្រាយ​ជាង​មុន និង​អាច​ធ្វើឲ្យ​អ្នក​គេង​លក់​ស្រួល​នៅ​ពេល​យប់​ផង​ដែរ។

៤) នៅ​ពេល​ជើង​អ្នក​ធ្វើ​ចលនា​ធាក់កង់ ថាមពល​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​ឆ្អឹង​ខ្ចី​របស់​អ្នក ដែល​អាច​កាត់បន្ថយ​ការ​ឈឺ​សន្លាក់​បាន៕ បានអានហើយឫនៅ ? គន្លឹះសំខាន់ៗ ៩យ៉ាង ដែលនាំឲ្យជីវិតរបស់អ្នកមានភាពរីករាយ ស្រស់ថ្លា

ដោយ៖ ស្រីពៅ

X
5s