តាម​ការ​សិក្សា​ថ្មី១៖ ទូរស័ព្ទ​​​ប៉ះពាល់​ដល់​ការ​ងារ​ ​​ទោះ​បី​​ជា​​​បិទ​សំឡេង​ក៏​ដោយ​



ថ្មី​ៗ​នេះ Harward ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​មួយ​ដោយ​រក​ឃើញ​ថា «​ទូរស័ព្ទ​អាច​ប៉ះពាល់​ដល់​ការងារ​របស់​អ្នក​ដោយ​មិន​ដឹង​ខ្លួន ​បើ​ទោះ​បី​ជា​​វា​ត្រូវ​បាន​បិទ​សំឡេង​ហើយ​ក៏​ដោយ»។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​វេទិកា​សេដ្ឋកិច្ច​។​

មនុស្ស​​ជា​ច្រើន​នាក់​ បាន​ចូលរួម​នៅ​ក្នុង​ការ​ពិសោធន៍​មួយ​នេះ។ នៅ​ក្នុង​ការ​សិក្សា មនុស្ស​ត្រូវ​បាន​​បែងចែក​​ជា​ពីរ​ក្រុម​ គឺ​ថា​មួយ​ក្រុម​អនុញ្ញាត​ឲ្យ​មាន​ទូរស័ព្ទ​​នៅ​ក្បែរ​ខ្លួន មិន​ថា​នៅ​លើ​តុធ្វើ​ការ​ឬ​ដាក់​ក្នុង​ហោប៉ៅ​នោះ​ទេ។ ឯ​មួយ​ក្រុម​ទៀត ត្រូវ​ទុក​ទូរស័ព្ទ​​នៅ​បន្ទប់​ផ្សេង​មួយ​ទៀត។ បើ​ទោះ​បី​ជា​​ទូរស័ព្ទ​ត្រូវ​បិទ​​សម្លេង​ដូច​គ្នា តែ​លទ្ធផល​គឺ​មិន​ដូច​គ្នា​ឡើយ។ លទ្ធផល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​មនុស្ស​អាច​ធ្វើ​ការ​បាន​ល្អ​ជាង​នៅ​ពេល​ដែល​ទូរស័ព្ទ​​នៅ​កន្លែង​ផ្សេង​មួយ​ទៀត។

 

​ពេល​ដែល​អ្នក​ស្រាវជ្រាវ​សាកសួរ​​អ្នក​ចូលរួម«​តើ​ពួក​គេ​គិត​ថា​ទីតាំង​នៃ​ការ​ដាក់​ទូរស័ព្ទ​​អាច​ប៉ះពាល់​ដល់​ការងារ​របស់​ពួក​គេ​​ដែរ​ឬ​ទេ?» គ្រប់​គ្នា​ឆ្លើយ​ថា«​ អត់ទេ។» ​នេះ​បង្ហាញ​​​យ៉ាង​ច្បាស់​ថា​​យ៉ាង​ពិត​ទៅ មនុស្ស​​មិន​ទាំង​ដឹង​ថា​វា​អាច​ប៉ះពាល់​ផង។ ដូច្នេះ​ហើយ អ្នក​គួរ​តែ​ដាក់​ទូរស័ព្ទ​​នៅ​កន្លែង​ផ្សេង​ពេល​ដែល​អ្នក​ធ្វើ​ការ​​ប្រសិន​អ្នក​មិន​ចង់​ឲ្យ​ការងារ​​របស់​អ្នក​ប៉ះពាល់៕ បាន​អាន​ហើយ​ឬនៅ? មួយ​ខែ​ៗ​អស់​លុយ​​ទូរស័ព្ទ​​​ច្រើន​ណាស់​មែន​ទេ? ខាង​ក្រោម​នេះជា​មធ្យោបាយ​​អាច​ជួយ​សន្សំ​ថវិកា​ ប្រសិន​បើ​អ្នក​មិនទាន់​ចេះប្រើ

ដោយ៖ អ៊ឹង មុយយូ

X
5s