ក្តីសុខមិនពិបាកស្វែងរកនោះទេ ចំណុច ៤ខាងក្រោមនេះ អាចជួយអ្នកឲ្យរីករាយបាន
Mother Teresa ធ្លាប់បានពោលថា «ក្តីសុខឬភាពរីករាយចាប់ផ្ដើមដោយគ្រាន់តែញញឹម»។ ឃ្លានេះខ្លុះបញ្ចាំងឱ្យឃើញថា ភាពរីករាយអាចកើតចេញពីរឿងធម្មតា។ ប៉ុន្តែ មនុស្សជាច្រើនច្រើនតែយល់ថា ភាពរីករាយទាល់តែមានលុយច្រើន មានភាពល្បីល្បាញ មានកិត្តិយសនិងកេរ្តិ៍ឈ្មោះជាដើម ប៉ុន្តែបែរជាមើលឃើញចំណុចសាមញ្ញដែលអាចធ្វើមនុស្សគ្រប់គ្នារីករាយដោយពុំចាំបាច់ធ្វើអ្វីធំដុំនោះទេ។ ប្រសិនជាអ្នកកំពុងតែរកសេចក្ដីសុខផ្លូវចិត្ត សាកអនុវត្តចំណុចខាងក្រោមបាន៖
១) គ្រាន់តែមានចិត្តល្អ៖ ជឿឬមិនជឿ គ្រាន់តែអ្នកជួយអ្នកដទៃ អ្នកក៏អាចមានភាពរីករាយផងដែរ។ ការជួយអ្នកដទៃដោយចិត្តស្មោះជួយឲ្យផ្លូវចិត្តរបស់អ្នករីករាយ ហើយអ្នកមិនមានអារម្មណ៍ថា ខ្លួនឯងមិនអាត្មានិយមនោះទេ។
២) ស្រឡាញ់ខ្លួនឯង៖ អ្នកដែលអាចជួយអ្នក និងនៅក្បែរខ្លួនអ្នកបាន គឺមានតែអ្នកខ្លួនឯងតែប៉ុណ្ណោះ។ ដូច្នេះហើយ ត្រូវរៀនចេះស្រឡាញ់ខ្លួនឯងឲ្យបានច្រើន។ កុំតឹងតែងជាមួយខ្លួនឯងខ្លាំងពេក។ ប្រសិនជាអាច សម្រាកពីការងារខ្លះ ដើរលេង បន្ធូរអារម្មណ៍។ ប្រសិនមានរឿងអាក្រក់កើតឡើង ក៏កុំបន្ទោសខ្លួនឯងពេកព្រោះវាជារឿងធម្មតានៃឆាកជីវិត ជួនការរឿងល្អកើតឡើង ជួនការរឿងអាក្រក់កើតឡើង។
៣) កុំខ្វល់នឹងគំនិតអ្នកដទៃ៖ មនុស្សតែងតែនិយាយពីនេះពីនោះអំពីអ្នក ឬអ្នកដែលជាប់ពាក់ព័ន្ធនឹងអ្នក។ ប៉ុន្តែ ឲ្យតែអ្នកច្បាស់ខ្លួនឯង អ្នកដទៃចង់និយាយយ៉ាងម្តេចក៏និយាយទៅ ឲ្យគេនិយាយទៅ កុំទៅខ្វល់។ ខ្វល់ពីខ្លួនឯង ធ្វើខ្លួនឯងឲ្យតែបានល្អទៅ ពាក្យសម្តីអ្នកដទៃនឹងមិនអាចប៉ះពាល់ក្តីសុខអ្នកបានឡើង។
៤) ធ្វើខ្លួនឲ្យរវល់៖ ទំនេរពេក អត់អ្វីធ្វើ ខ្លួនឯងមានអារម្មណ៍ថាអត់ប្រយោជន៍និងគ្មានបានការ។ ធ្វើខ្លួនឲ្យរវល់ ធ្វើនេះធ្វើនោះ អ្នកនឹងទទួលបានលទ្ធផលហើយ ខួរក្បាលរបស់អ្នកក៏គ្មានពេលគិតរឿងអត់ប្រយោជន៍ដែរ។ ពេលដែលទទួលបានលទ្ធផល អ្នកក៏សប្បាយចិត្ត ក្តីសុខក៏មាន៕
ដោយ៖ មុយយូ