ហេតុអ្វីអ្នកមិនគួរមើលរំលង ចំពោះអត្ថប្រយោជន៍របស់ទឹកខ្មេះផ្លែប៉ោម?
ទឹកខ្មេះផ្លែប៉ោមគឺជាទឹកផ្លែប៉ោមដែលត្រូវបានឆ្លងកាត់ការបំបិទ ដើម្បីបង្កើតនូវបាក់តេរីនិងអង់ស៊ីមដែលល្អចំពោះសុខភាព ដែលធ្វើឲ្យវាមានកម្រិតជាតិស្ករនិងកម្រិតកាឡូរីតិចជាងទឹកផ្លែប៉ោមធម្មតា។ ខាងក្រោមនេះគឺជាគុណសម្បត្តិ៣យ៉ាងដែលអ្នកមិនគួរមើលរំលងចំពោះទឹកខ្មេះផ្លែប៉ោម៖
១) បន្ថយកម្រិតជាតិស្ករក្នុងឈាមនិងប្រឆាំងទប់ទល់នឹងជំងឺទឹកនោមផ្អែម៖ ទឹកខ្មេះផ្លែប៉ោមតែងទទួលបានជោគជ័យជាញឹកញាប់ក្នុងការទប់ទល់ប្រឆាំងនឹងជំងឺទឹកនោមផ្អែមប្រភេទទី២។ ប៉ុន្តែ កម្រិតជាតិស្ករក្នុងឈាមមានខ្ពស់ក៏ជាបញ្ហាដ៏ធ្ងន់ធ្ងរមួយសម្រាប់អ្នកដែលមិនមានជំងឺទឹកនោមផ្អែមនោះដែរ។ ជាទូទៅបើសិនជាអ្នកមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ នោះអ្នកនឹងត្រូវចៀសវាងទទួលទានអាហារទាំងឡាយណាដែលមានសារធាតុកាបូអ៊ីដ្រាតដែលមាននៅក្នុងប្រភេទអាហារស្រាប់ៗដែលត្រូវបានឆ្លងកាត់ការផលិតចេញពីរោងចក្រ ហើយនិងស្ករស។ យ៉ាងណាមិញ ទឹកខ្មេះផ្លែប៉ោមក៏ជួយរក្សាតុល្យភាពជាតិស្ករក្នុងឈាមរបស់អ្នកយ៉ាងមានប្រសិទ្ធភាពបានដែរ។
២) អាចសម្លាប់មេរោគបាក់តេរីផ្សេងៗបាន៖ គុណសម្បត្តិរបស់ទឹកខ្មេះផ្លែប៉ោមក៏អាចយកទៅប្រើប្រាស់សម្រាប់លាងសម្អាតមុខរបួសដែលត្រូវបានឆ្លងមេរោគបានដែរ។ ម្យ៉ាងទៀត ទឹកខ្មេះផ្លែប៉ោមក៏ត្រូវបានគេប្រើប្រាស់ដើម្បីរក្សាម្ហូបអាហារឲ្យបានយូរតាមបែបធម្មជាតិ ដោយសារតែវាអាចរារាំងបាក់តេរីមិនឲ្យលូតលាស់នៅក្នុងអាហារបាន។
៣) ជួយបន្ធូរអាការច្រាល់អាស៊ីដក្នុងក្រពះ៖ ការទទួលទានទឹកខ្មេះផ្លែប៉ោមនឹងនាំយកនូវជាតិអាស៊ីដបន្ថែមចូលក្នុងប្រព័ន្ធរំលាយអាហារ តាមរបៀបនេះវានឹងជួយទប់ទល់ជាមួយនឹងអាស៊ីដដែលច្រាល់ត្រឡប់ឡើងមកលើវិញនោះបាន៕
ដោយ៖ ស្រីពៅ