ចំណុច ៣យ៉ាងជួយអ្នកឲ្យទទួលបានការងារ បើទោះបីជាអ្នកគ្មានបទពិសោធន៍ផ្លូវការក៏ដោយ
សិស្សានុសិស្សជាច្រើននាក់ដែលទើបតែបញ្ចប់ការសិក្សាតែងមានការព្រួយបារម្ភ ខ្វាយខ្វល់ ខ្លាចរកការងារមិនបាន ព្រោះការងារជាច្រើនទាមទារឲ្យមានបទពិសោធន៍យ៉ាងហោចណាស់ក៏១ឆ្នាំដែរ។ ប៉ុន្តែ និស្សិតមួយចំនួនមិនបានចាប់អារម្មណ៍ថាពួកគេអាចរកបទពិសោធន៍ក្រៅផ្លូវការបានដូចខាងក្រោម៖
១)ស្ម័គ្រចិត្តធ្វើការដែលទាក់ទងទៅនឹងជំនាញអ្នក៖ ប្រសិនអ្នកខ្លាចរកការងារធ្វើមិនបាន អ្នកអាចស្ម័គ្រចិត្តធ្វើការដែលទាក់ទងទៅនឹងជំនាញដែលអ្នកសិក្សា។ ការធ្វើបែបនេះអាចជួយអ្នកទទួលបានបទពិសោធន៍និងស្វែងយល់ពីការងារនេះបានច្បាស់។ ម៉្យាងវិញទៀត វាក៏ជួយអភិវឌ្ឍន៍អ្នកទៅថ្ងៃអនាគតផងដែរ។
២) ហាត់ការ(Internship) ៖ បើទោះបីជាការងារហាត់ការផ្តល់ឬមិនផ្តល់កម្រៃ អ្នកគួរតែសាកល្បងធ្វើព្រោះវាដូចធ្វើការមែនទែនដែរ។ បន្ថែមពីលើនេះ អ្នកនឹងទទួលបានការបណ្ដុះបណ្ដាលពីអ្នកជំនាញនៅផ្នែកនេះ ហើយអ្នកមានអាទិភាពនឹងទទួលបានការងារក្រោយអ្នកបញ្ចប់ការហាត់ការថែមទៀតផង។ អ្វីដែលសំខាន់ជាងនេះគឺអ្នកស្គាល់មនុស្សច្រើនទៀតផង។
៣) ពង្រឹងជំនាញរបស់អ្នក៖ មិនថាជំនាញរបស់អ្នកជាអ្វី ប្រសិនជាអាច អ្នកគួរតែមានផលិតផលមួយសម្រាប់បង្ហាញដល់អ្នកដឹកនាំឬថៅកែ។ ប្រសិនអ្នកជាអ្នកសរសេរ អ្នកគួរតែបង្ហាញអត្ថបទដែលអ្នកធ្លាប់សរសេរ។ ប្រសិនអ្នកជាជាងថតរូប អ្នកគួរបង្ហាញរូបភាពឬវីដេអូដែលអ្នកធ្លាប់កាត់។ វានឹងបង្ហាញថាអ្នកមានជំនាញពិតប្រាកដ អាចធ្វើការងារបាន៕ បានអានហើយឬនៅ?៖ តើអ្នកអាចធ្វើអ្វីបានខ្លះជាមួយនឹងសញ្ញាប័ត្រអក្សរសាស្ត្រអង់គ្លេស?
ដោយ៖ អ៊ឹង មុយយូ