អត្ថប្រយោជន៍សំខាន់ៗ ដែលម្រះមានចំពោះសុខភាពអ្នក​



ដោយសារ​តែ​រសជាតិ​ល្វីង​របស់​ម្រះ មនុស្ស​ជាច្រើន​មិន​សូវ​មាន​ចំណង់​ចូលចិត្ត​ទទួលទាន​ម្រះ​ធ្វើ​ជា​ម្ហូប​អាហារ​នោះ​ទេ។ យ៉ាងណាមិញ ម្រះ​មាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ជាពិសេស​គឺ​សម្រាប់​ជំនួយ​ដល់​សុខភាព​របស់​អ្នក ដូច​មាន​រៀបរាប់​នៅ​ខាងក្រោម​នេះ។ នេះ​ជា​ការ​ដក​ស្រង់​ចេញ​ពី​ ayurhealthtips.com​ & food.ndtv.com៖

១) សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ និង​សារធាតុ​ខនិជ ដែល​អាច​ជួយ​ដល់​ពន្យឺត​ការ​វិវត្ត​ទៅ​នៃ​ភាព​ចាស់​បាន

២) ដើរតួ​ជា​ភ្នាក់ងារ​លាង​សម្អាត​បែប​ធម្មជាតិ​ដែល​អាច​លាង​សម្អាត​សារពាង្គកាយ​និង​សរីរាង្គ​ខាងក្នុង​ផ្សេង​ទៀត​ផង​ដែរ

៣) ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ឱសថ​បុរាណ​សម្រាប់​ព្យាបាល​ភាព​មិន​ប្រក្រតី​នៃ​ថ្លើម

៤) ជួយ​កសាង​នូវ​ភាព​រឹងមាំ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក ដោយសារ​តែ​មាន​វត្តមាន​របស់​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ធ្វើការ​ជា​ដំណើរការ​ការពារ​ដ៏​មាន​ថាមពល​ខ្លាំងក្លា​ក្នុង​ការ​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​ផ្សេងៗ

៥) រក្សា​តុល្យភាព​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក ក៏ដូចជា​បន្ថយ​កម្រិត​ជាតិ​កូឡេស្តេរ៉ុល​ផង​ដែរ

៦) ដោយសារ​តែ​ម្រះ​មាន​សារធាតុ​បេតា​ការ៉ូទីន និង​ជាតិ​វីតាមីនA ហេតុនេះ​វា​ក៏​អាច​ជួយ​ដល់​ភ្នែក​របស់​អ្នក​ពី​បញ្ហា​ដូចជា​ភ្នែក​ឡើង​បាយ​ជាដើម​បាន៕  

ដោយ៖ ស្រីពៅ​

X
5s