ចំណុចសំខាន់៤យ៉ាង ដែលអ្នកគួរធ្វើនៅពេលបង្កើតកំហុសម្តងៗ
មនុស្សគ្រប់រូបគ្មាននរណាម្នាក់ដែលកើតមកល្អឥតខ្ចោះនោះទេ។ អ្នកតែងតែបង្កើតកំហុសដោយជៀសមិនរួចនោះឡើយ បើទោះបីកំហុសនោះតូច ឬធំក្ដី។ ខាងក្រោមនេះគឺជាជំហានទាំង ៤ ដែលអ្នកគួរធ្វើពេលដែលអ្នកបង្កើតកំហុស ដែលដកស្រង់ចេញពីគេហទំព័រSuccess
៖ សូមអាន៖ កំហុសការងារ៤យ៉ាង ដែលអ្នកត្រូវចៀសឲ្យបាននៅឆ្នាំ២០១៨ នេះ!
១) ស្គាល់៖ អ្នកត្រូវស្គាល់កំហុសរបស់អ្នក ថាអ្នកបានបង្កើតកំហុសអ្វី។
២) សារភាព៖ អ្នកប្រហែលជាបង្កើតកំហុសជាច្រើន ប៉ុន្តែអ្នកមិនត្រូវបន្ទោសអ្នកដ៏ទៃនោះ ឬខិតខំរកហេតុផលមកការពារខ្លួន ឬបិទបាំងកំហុសរបស់ខ្លួននោះឡើយ។ អ្នកត្រូវហ៊ានប្រឈមមុខទទួលស្គាល់ថាអ្នកជាអ្នកបង្កើតវា។
៣) រៀនពីកំហុស៖ អ្នកមិនត្រូវគិតតែលើកំហុសរបស់អ្នកនោះទេ តែអ្នកត្រូវយកកំហុសនោះមកធ្វើគ្រូរបស់អ្នកដែលអ្នកអាចរៀនពីវាបាន។ ដូចនេះ ព្យាយាមរៀនសូត្រពីកំហុសរបស់អ្នក។
៤) បំភ្លេច៖ កុំធ្វើឲ្យរឿងមិនល្អកាលពីម្សិលមិញបំផ្លាញថ្ងៃដ៏ល្អរបស់អ្នកក្នុងថ្ងៃនេះ។ កំហុសដែលអ្នកបង្កើតហើយ វាមិនអាចត្រលប់មករកសភាពដើមវិញបានឡើយ។ ដូចនេះត្រូវតែបំភ្លេចវាចោលទៅ ហើយត្រូវចាំថាកុំបង្កើតកំហុសនោះជាលើកទីពីរ៕
សូមអាន៖ កំហុសធ្ងន់ធ្ងរ៤ចំណុច ដែលមនុស្សវ័យខ្ទង់២០ឆ្នាំបានធ្វើ ជាហេតុនាំឲ្យខកចិត្តធំធេង
ដោយ៖ លង់ វណ្ណៈ