មិន​ថា​អ្នក​ធ្វើ​ការ​ជំនាញ​អ្វី​នោះ​ទេ ជំនាញ​មួយ​នេះ​គឺ​ជា​ជំនាញ​ដែល​មនុស្ស​គ្រប់​គ្នា​ខ្វះ​​​មិន​បាន​



​នា​សម័យ​នេះ​​ហើយ ​សញ្ញាប័ត្រ​និង​បទ​ពិសោធន៍​ការងារ​គឺ​មិន​​គ្រប់គ្រាន់​នោះ​ទេ។ ប្រសិន​​អ្នក​ចង់​ជោគជ័យ​និង​ដើរ​​​​ទៅ​មុខ​លឿន​នៅ​ក្នុង​ជីវិត អ្នក​ដាច់ខាត​ត្រូវ​តែ​មាន​ជំនាញ​មួយ​នេះ។

នេះ​បើ​តាម​​គេហទំព័រ​​វេទិកា​​សេដ្ឋកិច្ច​ពិភពលោក​(World Economic Forum) ​ជំនាញ​​ដែល​មនុស្ស​គ្រប់​រូប​អត់​ពុំ​បាន​គឺ​«សមត្ថភាព​ក្នុង​ការ​​រៀន​ ដែល​ភាសា​អង់គ្លេស​ហៅ​ថា​«Learnability»។ សមត្ថភាព​ក្នុង​ការ​​រៀន​ឬ ​Learnability​ គឺ​ជា​អ្វី​ឲ្យ​ប្រាកដ​ទៅ?

វា​គឺ​សមត្ថភាព​ដែល​អ្នក​អាច​រៀន​អ្វី​មួយ​ថ្មី​​ឬ​ជំនាញ​អ្វី​ថ្មី​​​បាន​ឆាប់​រហ័ស​និង​​បន្សាំ​ខ្លួន​បាន​ឆាប់​រហ័ស​។ ​ ដើម្បី​ជោគជ័យ​ក្នុង​វិស័យ​ការងារ អ្នក​មិន​ត្រូវ​ឈប់​រៀន​​ឡើយ ឆ្ងល់​ឲ្យ​បាន​ច្រើន រៀន​​ឲ្យ​បាន​ច្រើន និង​បន្ត​រៀន​រហូត​តែ​ម្ដង​។ ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន​នោះ​ទេ នៅ​កន្លែង​ការងារ អ្នក​​រមែង​ជួប​នូវ​ឧបសគ្គ​​និង​អ្វី​ដែល​ត្រូវ​រៀន​សូត្រ។ ​​

សមត្ថភាព​ក្នុង​ការ​​រៀន​​គឺ​ជា​អ្វី​ដែល​​អ្នក​ដឹក​នាំ​គ្រប់​រូប​ចង់​បាន​​ពី​បុគ្គលិក។ ដូច្នេះ​ហើយ អ្នក​ត្រូវ​​ចេះ​​បត់បែន​គ្រប់​កាលៈទេសៈ​និង​រៀន​សូត្រ​តាម​ឲ្យ​ទាន់​សម័យកាល​ទើប​អ្នក​ជោគជ័យ​ក្នុង​ជីវិត​បាន៕

ដោយ៖ អឹុង មុយយូ​

X
5s