តើម្សៅសូដាអាចប្រើប្រាស់សម្រាប់ធ្វើអ្វីបានខ្លះ?​



ម្សៅ​សូដា​មាន​គុណប្រយោជន៍​ជាច្រើន​លើសលប់ មិន​ថា​សម្រាប់​ព្យាបាល​បញ្ហា​សុខភាព សម្រាប់​លាង​សម្អាត​សម្ភារ​ប្រើប្រាស់​ផ្សេងៗ និង​ប្រើប្រាស់​ក្នុង​ការ​ចម្អិន​អាហារ​នោះ​ឡើយ។ ខាងក្រោម​នេះ​គឺជា​ប្រយោជន៍​៥​យ៉ាង​ដែល​អ្នក​រក​បាន​នៅ​ក្នុង​ម្សៅ​សូដា៖

១) ប្រើ​ជា​ទឹក​ខ្ពុរ​មាត់៖ ម្សៅ​សូដា​អាច​ប្រើ​ជា​ទឹក​សម្រាប់​ខ្ពុរ​បំបាត់​ក្លិន​មាត់​បាន ដោយ​គ្រាន់តែ​យក​ម្សៅ​សូដា​១ស្លាបព្រា​កាហ្វេ​ដាក់​ចូល​ទៅ​ក្នុង​ទឹក​១​កែវ។ ឬ​ក៏​អាច​អ្នក​អាច​ប្រើ​ម្សៅ​សូដា​សម្រាប់​ធ្វើ​ជា​ថ្នាំ​ដុស​សម្អាត​ធ្មេញ​របស់​អ្នក ដើម្បី​ទទួល​បាន​ធ្មេញ​ស​ភ្លឺ​ថ្លា និង​ធ្វើឲ្យ​ខ្យល់​ដង្ហើម​ស្រស់ស្រាយ​ផង​ដែរ។

២) សម្អាត​សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ៖ ដោយ​លាយ​ម្សៅ​សូដា​បន្តិច​ជាមួយ​នឹង​ទឹក​ក្ដៅ អ្នក​អាច​យក​វា​ទៅ​លាង​សម្អាត​ស្នាម​ប្រឡាក់​ផ្សេងៗ​នៅ​លើ​ឥដ្ឋ​ផ្ទះ​របស់​អ្នក លាង​ជម្រះ​ចាន​ឆ្នាំង​ដែល​ប្រឡាក់​ខ្លាញ់ គ្រឿង​សង្ហារិម រថយន្ត និង​សម្ភារ​ប្រើប្រាស់​ជាច្រើន​មុខ​ទៀត​ដែល​មាន​នៅ​ក្នុង​ផ្ទះ​បាយ។

៣) បំបាត់​ក្លិន​មិន​ល្អ​ដែល​ចេញ​ពី​បង្គន់៖ បើ​បង្គន់​របស់​អ្នក​មាន​ក្លិន​មិន​ល្អ អ្នក​អាច​ចាក់​ម្សៅ​សូដា​ចូល​ក្នុង​បង្គន់​នោះ ហើយ​ទុក​វា​ចោល​ប្រហែល​១​ម៉ោង​មុន​នឹង​កាច់​ទឹក។

៤) លាង​សម្អាត​បន្លែ​ផ្លែឈើ៖ ប្រយោជន៍​របស់​ម្សៅ​សូដា​មួយ​ទៀត​ក៏​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​វា​ដើម្បី​លាង​សម្អាត​បន្លែ​ផ្លែឈើ​ដែល​ត្រូវ​បាន​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​បាន​ផង​ដែរ។

៥) ព្យាបាល​បញ្ហា​ច្រាល​ជាតិ​អាស៊ីដ​ក្នុង​ក្រពះ៖ បើ​អ្នក​មាន​បញ្ហា​ច្រាល​ជាតិ​អាស៊ីដ​ក្នុង​ក្រពះ ឬ​ក៏​ក្រហាយ​ក្រពះ អ្នក​អាច​លាយ​ម្សៅ​សូដា​ចូល​ទៅ​ក្នុង​ទឹក​១​កែវ នោះ​វា​នឹង​អាច​ជួយ​សម្រាល​អាការ​នេះ​ឲ្យ​ធូរស្រាល​បាន៕

ប្រភព៖ lifehack.com ប្រែសម្រួល៖ ស្រីពៅ

X
5s