អ្នកគួរតែដឹងពីផលប៉ះពាល់របស់ក្នុងផ្ទះដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ទាំង៣ នេះ
របស់ប្រើប្រាស់មួយចំនួនដែលអ្នកបានប្រើប្រាស់នៅក្នុងផ្ទះ អាចប៉ះពាល់ដល់សុខភាពរបស់អ្នកដោយមិនដឹងខ្លួន។ របស់ប្រើប្រាស់ទាំង៣ខាងក្រោម គឺជារបស់ដែលអ្នកគួរតែចៀសវាងប្រើនៅក្នុងផ្ទះ ៣នេះ នេះបើយោងតាមការចុះផ្សាយដោយគេហទំព័រ rd.com។
១) ទៀនក្រអូប៖ ប្រភេទទៀនក្រអូបៗ និងស្ព្រៃបាញ់ឲ្យមានក្លិនក្រអូបក្នុងបន្ទប់ជាដើមនេះ មានផ្ទុកនូវសារធាតុគីមីម្យ៉ាងដែលមានឈ្មោះថា Phthalates ដែលអាចរំខានដល់ដំណើរការណ៍របស់ប្រព័ន្ធអង់ដូគ្រីន ហើយប៉ះពាល់ដល់សុខភាពរបស់អ្នកបាន។ ហេតុនេះបើសិនជាអ្នកចង់ឲ្យបន្ទប់របស់អ្នកមានក្លិនក្រអូប នោះអ្នកគួរតែជំនួសមកប្រើក្លិនក្រអូបពីផ្កាធម្មជាតិវិញ។
២) សម្ភារដែលធ្វើពីប្លាស្ទិក៖ សម្ភារទាំងឡាយដែលអ្នកបានប្រើប្រាស់សម្រាប់ច្រកអាហារ ដែលត្រូវបានធ្វើពីប្លាស្ទិក ដូចជាកែវជ័រ ដបទឹកសុទ្ធ ឬប្រអប់ជ័រសម្រាប់ដាក់បាយជាដើម សុទ្ធតែបញ្ចេញសារធាតុម្យ៉ាងដែលគេហៅថាBisphenol A ឬ BPA នៅពេលអាហារដែលអ្នកច្រកចូលនោះនៅមានកម្ដៅក្ដៅនៅឡើយ។ សារធាតុទាំងនេះនៅពេលចូលក្នុងរាងកាយរបស់អ្នកហើយ វាអាចនឹងប៉ះពាល់ដល់អ័រម៉ូនរបស់អ្នក ហើយអាចបង្កើនហានិភ័យពីជំងឺមហារីកនិងទឹកនោមផ្អែមបាន។
៣) ធូប៖ បើយោងទៅតាមភ្នាក់ងារការពារបរិស្ថាន (Environmental Protection Agency) ផ្សែងធូបអាចនាំយកនូវកម្ទេចល្អិតៗជាច្រើនហោះហើរទៅក្នុងខ្យល់ ដែលអាចប៉ះពាល់ដល់ផ្លូវដង្ហើមរបស់អ្នកបាន។ ម្យ៉ាងទៀត វាក៏មានផ្ទុកនូវសារធាតុគីមីដែលអាចធ្វើឲ្យស្បែករបស់អ្នកឡើងកន្ទួលក្រហមបាន៕
ប្រែសម្រួល៖ ស្រីពៅ