ហេតុអ្វីអ្នកមិនគួរមានទម្លាប់អង្គុយយូរច្រើនម៉ោងក្នុង១ថ្ងៃៗ?
តើអ្នកមានដឹងទេថា ទម្លាប់អង្គុយច្រើនម៉ោងមានផលអវិជ្ជមានដូចម្ដេចខ្លះចំពោះសុខភាពរបស់អ្នក ? ទម្លាប់អង្គុយច្រើនម៉ោងពិតជាមានហានិភ័យចំពោះសុខភាពរបស់មនុស្ស រហូតសូម្បីតែទស្សនាវដ្ដីវេជ្ជសាស្ត្ររបស់ប្រទេសអូស្ត្រាលីបានចេញផ្សាយអត្ថបទមួយដែលប្រកាសលើកឡើងពីគ្រោះថ្នាក់នៃការអង្គុយច្រើនម៉ោង ហើយថែមទាំងស្នើណែនាំឲ្យគ្រូពេទ្យនិងបុគ្គលិកការងារទាំងអស់គិតគូរពីជម្រើសផ្សេងជំនួសឲ្យទម្លាប់មិនល្អមួយនេះ។
នៅពេលអ្នកអង្គុយយូរ វាមានផលប៉ះពាល់ជាច្រើនចំពោះសុខភាពរបស់អ្នកព្រោះវាធ្វើឲ្យរាងកាយរបស់អ្នកបិទលែងដំណើរការ។ សាច់ដុំរបស់អ្នកផ្ដាច់ចេញលែងទំនាក់ទំនងគ្នា ហើយឆ្អឹងខ្នងរបស់អ្នករួមស្អិតចូលគ្នាបាត់បង់នូវភាពបត់បែនរបស់វា។
ម្យ៉ាងទៀតនៅពេលអ្នកអង្គុយ វាក៏បានធ្វើឲ្យលំហូររបស់ឈាមមានសភាពយឺតយ៉ាវជាងមុន ដែលអាចប៉ះពាល់ដល់ដំណើរការណ៍របស់ខួរក្បាល សុខភាពរបស់បេះដូង ហើយថែមទាំងអាចបង្កើនហានិភ័យពីការកំណកឈាមផងដែរ។
មូលហេតុនេះហើយទើបអ្នកគួរតែផ្លាស់ប្ដូរនូវទម្លាប់អង្គុយយូរច្រើនម៉ោងនោះចេញ ហើយជំនួសដោយការធ្វើចលនារាងកាយរបស់អ្នកឲ្យបានច្រើនដងក្នុង១ថ្ងៃៗ ដើម្បីចៀសវាងពីហានិភ័យដែលជាគ្រោះថ្នាក់ផ្សេងៗដល់បញ្ហាសុខភាពរបស់អ្នកក្នុងរយៈពេលវែងបាន៕
ប្រភព៖ livestrong.com
ប្រែសម្រួល៖ ស្រីពៅ