ជំនាញសំខាន់ៗទាំង ៦ របស់គណនេយ្យករ Skill Set of Accountant? ដឹងថាមានអ្វីខ្លះអត់?
គណនេយ្យករអាចមានឱកាសក្លាយខ្លួនជានាយកប្រតិបត្តិ CEO ឬថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុននៅពេលអនាគតបាន ប៉ុន្តែយ៉ាងហោចណាស់ត្រូវឆ្លងកាត់ដំណាក់កាលធ្វើជាប្រធានផ្នែកហិរញ្ញវត្ថុ និងគណនេយ្យAccounting Manager ឬ Finance Managerជាមុនសិន ដូច្នេះគណនេយ្យករចាំបាច់ត្រូវស្គាល់អំពីតួនាទីនិងជំនាញរបស់ខ្លួនឥឲ្យបានច្បាស់។ នេះជាការលើកឡើងរបស់ លោក សាន ឬទ្ធី ប្រធានក្រុមហ៊ុន BSE Accounting និងជាអ្នកជំនាញផ្នែកគណនេយ្យ។ តើអ្វីខ្លះជាតួនាទីស្នូលរបស់គណនេយ្យករ?
1. Closing Accounts (បិទបញ្ជីគណនេយ្យ)
គណនេយ្យករមានតួនាទីជាអ្នកបិទបញ្ជីគណនេយ្យ ការបិទបញ្ជីគណនេយ្យមិនមែនគ្រាន់តែជាការបិទលុយផ្ទៀងផ្ទាត់ឲ្យត្រូវជាមួយម្ចាស់អាជីវកម្មនោះទេ តួនាទីពិតប្រាកដរបស់គណនេយ្យករគឺត្រូវធ្វើយ៉ាងណាផលិតរបាយការណ៍ហិរញ្ញវត្ថុឲ្យបាន។
2. Reporting and Interpretation (ធ្វើរបាយការណ៍ និងបកស្រាយ)
គណនេយ្យករត្រូវចេះបកស្រាយអំពីរបាយការណ៍ ដើម្បីឲ្យម្ចាស់អាជីវកម្មបានដឹងអំពី ស្ថានការណ៍នៅក្នុងក្រុមហ៊ុនរបស់គាត់ ដែលអាចជួយគាត់ឲ្យមានភាពងាយស្រួលក្នុងការសម្រេចចិត្ត ក្រៅពីនេះជាគណនេយ្យករក៏ត្រូវដឹងពីការចង់បានរបស់អ្នកស្ដាប់ និងត្រូវចេះប្រើប្រាស់ភាសាសាមញ្ញដើម្បីឲ្យអ្នកស្ដាប់ងាយយល់។
3. Taxation (ពន្ធ)
នៅពេលដែលគេនិយាយដល់គណនេយ្យនោះ គេនឹងនិយាយអំពីរឿងពន្ធដែរហើយ គ្មានការងារគណនេយ្យណាដែលគ្មានជាប់ពាក់ព័ន្ធនឹងការបង់ពន្ធនោះទេ ដូច្នេះជាគណនេយ្យករ មិនមែនត្រូវចេះត្រឹមតែជំនាញគណនេយ្យនោះទេ គឺត្រូវចេះអំពីជំនាញខាងពន្ធផងដែរ។
4. Planning and Budget (ធ្វើផែនការ និងរៀបចំថវិកា)
ជាទូទៅម្ចាស់អាជីវកម្មតែងមានគម្រោងសម្រាប់អាជីវកម្មរបស់គាត់ ហើយអ្នកអនុវត្ត គឺជាគណនេយ្យករព្រោះនៅពេលដែលចាប់ផ្ដើមធ្វើ គណនេយ្យករគឺជាអ្នកសម្លឹង មើល និងរំពឹងទុកអំពីកំណើនសេដ្ឋកិច្ចថា អាចមានការកើនឡើងឬថយចុះ ដូច្នេះគណនេយ្យករ ត្រូវស្វែងយល់ឲ្យបានច្រើនអំពីស្ថានភាពសេដ្ឋកិច្ច។
5. Accounting Software (កម្មវិធីកុំព្យូទ័រសម្រាប់គណនេយ្យ)
សម្រាប់ពេលបច្ចុប្បន្ន គណនេយ្យករគួរបិទបញ្ជីគណនេយ្យតាមរយៈកម្មវិធីកុំព្យូទ័រដូចជា Accounting software ដូច្នេះគណនេយ្យករត្រូវដឹងថា Accounting software គេសរសេរផ្ដោតទៅលើអ្វីខ្លះ? ដោយអាចឆ្លៀតពេលរៀនដោយខ្លួនឯង ឬទៅរកសាលាបណ្ដុះបណ្ដាលដែលទាក់ទងនឹង software ទាំងអស់នោះ។
6. ជំនាញបន្ថែមទៀត Add on Skill (Excel + Power Point, Internet, English)
គណនេយ្យករត្រូវរៀនពីជំនាញបន្ថែមឲ្យកាន់តែទូលំទូលាយ ដើម្បីជំនួយដល់ការងារប្រចាំថ្ងៃរបស់លោកអ្នក និងព្យាយាមអភិវឌ្ឍខ្លួនឯងឲ្យត្រូវទៅតាមសម័យកាល និងសង្គមជាក់ស្ដែង៕
អត្ថបទ៖ ជួប ស្រីរ័ត្ន