​គន្លឹះ​ ៣​ យ៉ាង​ដើម្បីទទួលបានសេរីភាពហិរញ្ញវត្ថុ​ពី​ លោក ង៉ែត ជូ ទីប្រឹក្សាសេដ្ឋកិច្ចនៃក្រុមហ៊ុន EMC​



មនុស្សម្នាក់ៗតែងមានក្ដីស្រមៃ ចង់ទទួលបានសេរីភាពផ្នែកហិរញ្ញវត្ថុ ឬរំដោះខ្លួនចេញពីទាសភាពហិរញ្ញវត្ថុក្នុងវ័យក្មេង។ បើតាមលោក ង៉ែត ជូ ទីប្រឹក្សាសេដ្ឋកិច្ចនៃក្រុមហ៊ុនប្រឹក្សាយោបល់​ Emerging Market Consulting (EMC) ជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកវិនិយោគ និង ជាសកម្មជនសេរីភាព ហិរញ្ញវត្ថុ បានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា មានចំណុចគន្លះ៣ ដើម្បីឲ្យមនុស្សម្នាក់អាចទទួលបានសេរីភាពហិរញ្ញវត្ថុ៖

១) ក្នុងពេលកំពុងធ្វើការឱ្យ​គេ និងធ្វើការដើម្បីប្រាក់ខែ រៀបចំផែនការ និងរៀនសូត្រពីវិធីប្រើទ្រព្យបង្កើតទ្រព្យ (វិនិយោគ) និងរបៀបប្រើមនុស្ស។

២) ទន្ទឹមនឹងពេលធ្វើកា​ឱ្យ​គេ និងធ្វើការដើម្បីប្រាក់ខែ ធ្វើខ្លួនជាម្ចាស់ខួរក្បាលដោយមិនអនុញ្ញាត​ឱ្យ​ខួរក្បាលបំរើគេដែរនោះទេ។ មានភាពម្ចាស់ការ មិនផ្តេកផ្តួលវាសនាតាមកុងត្រាការងារឡើយ។

៣) ថ្វីបើខ្លួនធ្វើការបំរើគេ និងដើម្បីប្រាក់ខែ ប៉ុន្តែមិនធ្វើការដើម្បីបំរើសម្ភារៈ (ឬហៅថា​ ឱ្យ​រង្វាន់ខ្លួនឯងតាមរយៈការទិញសម្ភារៈថ្លៃៗ) ជាដាច់ខាត៕​

ដក​ស្រង់៖ រឿន វាសនា

X
5s