អត្ថប្រយោជន៍ ១០យ៉ាងនៃការគេងស្រាតដែលអ្នកមិននឹកស្មានដល់
ការគេងគឺជារឿងដ៏សំខាន់មួយដែលយើងទាំងអស់គ្នាតែងតែធ្វើជារៀងរាល់យប់។ ការគេងគ្រប់គ្រាន់ គឺមានអត្ថប្រយោជន៍ច្រើនណាស់ដល់សុខភាពរបស់អ្នក ប៉ុន្តែប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់នោះទេ សុខភាពរបស់អ្នកនឹងប្រឈមមុខនឹងបញ្ហាជាច្រើនមិនខាន។ តើអ្នកធ្លាប់ដឹងទេថា អ្នកនឹងទទួលបានអត្ថប្រយោជន៍បន្ថែមពីការគេងដោយមិនស្លៀកសម្លៀកបំពាក់? ខាងក្រោមនេះគឺជាអត្ថប្រយោជន៍១០យ៉ាងនៃការគេងដោយមិនស្លៀកសម្លៀកបំពាក់ដែលអ្នកមិននឹកស្មានដល់៖
១) ភាពងាយស្រួល៖ នៅពេលដែលអ្នកមិនចំបាច់ខ្វាយខ្វល់អំពីការគេងដោយស្លៀកសំលៀកបំពាក់ អ្វីៗនឹងមានភាពងាយស្រួល។ អ្នកមិនចាំបាច់ទិញខោអាវគេងយប់ និងអ្នកមិនចាំបាច់ត្រូវបោកអ៊ុតច្រើនសម្លៀកបំពាក់ច្រើនដង ដែលនេះអាចឲ្យអ្នកសន្សំលុយបានមួយចំនួន។
២) ធ្វើឲ្យអ្នកចេញទៅខាងក្រៅ៖ មនុស្សមួយចំនួនត្រលប់មកពីធ្វើការ ហើយប្ដូរសម្លៀកបំពាក់គេងយប់របស់គេ ដោយយកលេសនេះមិនចង់ចេញទៅខាងក្រៅ។ នេះធ្វើឲ្យអ្នកមានរបៀបរស់នៅមួយដែលចូលចិត្តអង្គុយនៅក្នុងផ្ទះ ដែលនេះអាចធ្វើឲ្យអ្នកឡើងទម្ងន់ មានជំងឺបេះដូងជាដើម។ នៅពេលដែលអ្នកស្លៀកសម្លៀកបំពាក់ធម្មតា វាធ្វើឲ្យអ្នកចង់ចេញទៅខាងក្រៅញឹកញាប់ ដែលវាជាទម្លាប់ល្អ។
៣) ធ្វើឲ្យអ្នកមានភាពរីករាយ៖ អ្នកអាចស្រមៃពីអារម្មណ៍ពេលដែលអ្នកគេងលើគ្រែដោយគ្មានសម្លៀកបំពាក់ អ្នកនឹងមានអារម្មណ៍ថាស្រលះ។ អារម្មណ៍មួយនេះធ្វើឲ្យអ្នកញញឹម និងធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្បើយ។ ហើយវាអាចធ្វើឲ្យអ្នកក្លាយជាមនុស្សរីករាយផងដែរ។
៤) មានអារម្មណ៍ល្អជាមួយដៃគូ៖ ប្រសិនបើអ្នករៀបការហើយ ការគេងមិនស្លៀកសម្លៀកបំពាក់នឹងផ្ដល់ឲ្យអ្នកនូវការប៉ះស្បែកគ្នាដែលធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែស្រើបស្រាលជាមួយដែគូរបស់អ្នក។ នេះធ្វើឲ្យអ្នកបញ្ចេញនូវអ័រម៉ូន oxytocin ដែលវាជួយធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែល្អជាមួយដៃគូរបស់អ្នក។
៥) ធ្វើឲ្យអ្នកគេងលក់ស្កប់ស្កល់៖ គ្មានសម្លៀកបំពាក់រមូររញែរញៃដែលធ្វើឲ្យរំខានដល់ដំណេករបស់អ្នក ធ្វើឲ្យអ្នកគេងលក់យ៉ាងស្កប់ស្កល់។ ការគេងស្កប់ស្កល់ធ្វើឲ្យអ្នកមានសុខភាពល្អ។ ៦) ជួយស្បែក៖ ខ្លួនប្រាណរបស់អ្នកមានខ្យល់ចេញចូល ពេលអ្នកគេងដោយមិនមានសម្លៀកបំពាក់។ ផ្នែកឯកជនរបស់អ្នកដូចជាក្លៀកជាដើមអាចបញ្ចេញខ្យល់ និងស្រូបខ្យល់បាន។ ដែលនេះអាចជួយកាត់បន្ថយបញ្ហាជំងឺសើស្បែកផ្សេងៗដែលបណ្ដាលមកពីសំណើម។
៧) ជួយឲ្យបង្កើតអ័រម៉ូន cortisol ៖ នៅពេលអ្នកគេងដោយមិនមានសម្លៀកបំពាក់ វានឹងជួយរក្សាសីតុណ្ហភាពរាងកាយរបស់អ្នកក្នុងកម្រិតដែលមានផាសុខភាព ដែលធ្វើឲ្យអ័រម៉ូន cortisol ប្រសើរឡើង។ ប៉ុន្តែប្រសិនបើអ្នកគេងក្នុងសីតុណ្ហភាពក្ដៅពេក វាធ្វើឲ្យអ័រម៉ូន cortisol ឡើងខ្ពស់ ដែលអាចបណ្ដាលឲ្យមាននូវបញ្ហាដូចជា អារម្មណ៍ព្រួយបារម្ភ ឡើងទម្ងន់ ស្រ្តេស្ដ និងបញ្ហាមួយចំនួនទៀត។ ៨) ការពារភាពចាស់៖ រក្សាតុល្យភាពសីតុណ្ហភាពក្រោម ២១អង្សាររៀងរាល់យប់ជួយធ្វើឲ្យរាងកាយរបស់អ្នកអាចរក្សាតុល្យភាពរវាងអ័រម៉ូន melatonin និង growth melatonin ដែលសារធាតុគីមីទាំងពីរនេះជួយការពារភាពចាស់ និងបញ្ហាសុខភាពមួយចំនួនទៀត។ នៅពេលអ្នកគេងស្លៀកសំលៀកបំពាក់ វាធ្វើឲ្យរាងកាយរបស់អ្នកឡើងកម្ដៅដែលរារាំងដល់អ័រម៉ូនទាំងពីរ។ ដូចនេះ ការគេងស្លៀកសំលៀកបំពាក់ធ្វើឲ្យអ្នកឆាប់ចាស់។
៩) ធ្វើឲ្យប្រដាប់ភេទមានសុខភាពល្អ៖ ការគេងក្នុងភាពត្រជាក់ជួយធ្វើឲ្យស្ពែម៉ាតូសូអីតរបស់មនុស្សប្រុសមានសុខភាពល្អ និងធ្វើឲ្យប្រព័ន្ធបង្ករកំណើតមានដំណើរការប្រក្រតី។ សម្រាប់មនុស្សស្រីគឺវាការពារជំងឺផ្សិតផ្សេងៗនៅលើប្រដាប់ភេទ។
១០) ជួយអ្នកឲ្យមានផាសុខភាពនៅរដូវក្ដៅ៖ រដូវក្ដៅគឺជាពេលដែលពិបាកក្នុងការគេង។ ប្រសិនបើអ្នកមិនមានម៉ាស៊ីនត្រជាក់នោះទេ អ្នកនឹងមានភាពស្អុះស្អាប់មិនខាន។ តែនៅពេលអ្នកគេងដោយមិនមានសម្លៀកបំពាក់វាជួយធ្វើឲ្យអ្នកមានផាសុខភាព។ អ្នកក៏អាចបិទម៉ាស៊ីនត្រជាក់របស់អ្នកពេលយប់ត្រជាក់ ដែលអាចជួយសន្សំសំចៃថ្លៃភ្លើងប្រចាំខែរបស់អ្នកផងដែរ៕
ប្រែសម្រួល៖ លង់ វណ្ណៈ
ប្រភព៖ lifehack.org