មេរៀន​ជីវិត​​​ដ៏​សែន​មាន​តម្លៃ​ទាំង ​៤​​យ៉ាង​ដែល​អ្នក​អាច​សិក្សា​បាន​ពី​​ខ្សែ​ភាពយន្ត​គំនូរ​ជីវចល Tom និង​ Jerry​



សឹង​តែ​គ្រប់​វគ្គ​​​​ទៅ​ហើយ​ដែលTom និង​ Jerry ​តែង​តែ​ឈ្លោះ​គ្នា​​និង​ព្យាយាម​ធ្វើ​បាប​គ្នា។ យ៉ាង​ណា​មិញ Tom មិន​ដែល​ជោគជ័យ​​ឡើយ ហើយJerry តែង​តែ​បង្ហាញ​ថា​ទំហំ​មិន​មែន​ជា​រឿង​សំខាន់​នោះ​ទេ។ អ្វី​ដែល​សំខាន់​គឺ​ភាព​វ័យ​ឆ្លាត។ ខាង​ក្រោម​នេះ​ជា​មេរៀន​ល្អ​ៗ​បន្ថែម​ទៀត​ដែល​អ្នក​អាច​សិក្សា​រៀន​សូត្រ​បាន៖

១) យើង​តែង​តែ​ឈ្លោះ​គ្នា​ជា​មួយ​​អ្នក​ក្បែរ​ខ្លួន​៖ ជាក់​ស្តែង​ Tom និង​ Jerry ​​ឈ្លោះ​គ្នា​រាប់​មិន​អស់​នោះ​ទេ។ ប៉ុន្តែ ​មិន​ថា​ឈ្លោះ​គ្នា​ខ្លាំង​ប៉ុនណា​​ឬ​ច្រើន​ដង​ប៉ុន​ណា​នោះ​ទេ ពេល​​ដែល​​មាន​បញ្ហា​កើត​ឡើង​​ពួក​គេ​ក៏​តែង​តែ​ជួយ​គ្នា​និង​​លើក​ទឹក​ចិត្ត​ដូច​​ពេល​ដែល​Tom លង់​ទឹក Jerry ​​​រត់​ចុះ​ទៅ​ជួយ​អ៊ីចឹងដែរ។

នឹង​យក​ឈ្នះ​អ្នក​ដោយ​ប្រាជ្ញា​និង​ភាព​វ័យ​ឆ្លាត​របស់​​គេ។ Jerry ​តែង​តែ​ប្រើ​ល្បិច​កល​ក្នុង​ការ​យក​ឈ្នះ Tom ។

៣)ពេល​ខ្លះ​ យើង​មិន​ដែល​រៀន​ពី​កំហុស​៖ ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន​នោះ​ទេ ពេល​ខ្លះ​យើង​ធ្វើ​ខុស​កំហុស​ដដែល​ៗ​​ជា​ច្រើន​លើក​ច្រើន​សារ​ពោល​គឺ​យើង​មិន​រៀន​ពី​កំហុស​ប៉ុន្មាន​នោះ​ទេ។ ជាក់​ច្បាស់ Tom ក៏​ដូច​គ្នា។ ​Tom តែង​តែ​ព្យាបាទ​Jerry​ ប៉ុន្តែ​​​​Jerry​​តែង​តែ​រត់​ចេញ​បាន​ជា​និច្ច។

៤) សហការ​ជា​ក្រុម​នឹង​ឈ្នះ៖ Tom និង​ Jerry ​​​ឈ្លោះ​គ្នា​ដែល​នៅ​ពេល​ដែល​ពួក​​គេ​នៅ​ពីរ​នាក់​តែ​ប៉ុណ្ណោះ។​ ប៉ុន្តែ ពេល​ដែល​ពួក​គេ​មាន​គូ​សត្រូវ​វិញ ពួក​គេ​សហការ​គ្នា​បាន​ល្អ​ណាស់​និង​យក​ឈ្នះ​សត្រូវ​ថែម​ទៀត​​ផង៕

ដោយ​៖ អឹុង មុយយូ

X
5s