តើអ្នកគួរទទួលទានទឹកប៉ុន្មានលីត្រក្នុងមួយថ្ងៃទើបល្អសម្រាប់សុខភាព?​



អ្នកទាំងអស់គ្នាសុទ្ធតែដឹងហើយថាទឹកគឺមានសារះសំខាន់ខ្លាំងណាស់​សម្រាប់សុខភាពនិងសុខុមាលភាពរបស់មនុស្សម្នាក់ៗ។ ប៉ុន្តែសំនួរសួរថាតើអ្នកបានទទួលទានទឹកគ្រប់គ្រាន់ហើយឬនៅ? ការដឹងពីបរិមាណទឹកដែលអ្នកគូរទទួលទានប្រចាំថ្ងៃគឺពិតជាមានសារះសំខាន់សម្រាប់រាងកាយរបស់អ្នកក្នុងការដំណើរការបានល្អ។

ប្រសិនបើរាងកាយរបស់អ្នកមិនមានជាតិទឹកគ្រប់គ្រាន់នោះទេ រាងកាយរបស់អ្នកមិនអាចដំណើរការបានល្អនោះទេ។ រាងកាយរបស់មនុស្សមានមុខងារច្រើនដែលត្រូវធ្វើការ និងត្រូវការជាតិទឹកជាចាំបាច់ដើម្បីដំណើរការមុខងារទាំងនោះ។ ឧទារហណ៍ ឈាមរបស់អ្នកត្រូវការជាតិទឹកដើម្បីដឹកនាំអុកស៊ីសែនទៅកាន់កោសិកាក្នុងរាងកាយរបស់អ្នក។

អ្នកជំនាញនិងអ្នកឯកទេសខាងសុខភាពជាច្រើនរូបមកពីវិទ្យាស្ថានវេជ្ជសាស្រ្ត (Institute of Medicine)ដែលជាស្ថាប័នវិទ្យាសាស្រ្តឯករាជ្យមិនរកប្រាក់ចំណូល បានយល់ព្រមគ្នាទៅលើថា មនុស្សស្រីពេញវ័យគួរតែទទួលទានទឹក ២.៧ លីត្រក្នុងមួយថ្ងៃ និងមនុស្សប្រុសពេញវ័យគួរទទួលទានទឹក ៣.៧ លីត្រក្នុងមួយថ្ងៃ។ ប៉ុន្តែមានករណីខ្លះដែលអ្នកគូរទទួលទានទឹកបន្ថែម ដូចជាប្រសិនបើអ្នករស់នៅតំបន់ក្តៅ ឬក៏ប្រើប្រាស់កម្លាំងពលកម្មច្រើន។

បើយោងតាម American College of Sports Medicine អ្នកគួរតែបន្ថែមជាតិទឹក 0.25 លីត្រជារៀងរាល់៣០នាទីនៅពេលអ្នកប្រើប្រាស់កម្លាំងពលកម្ម បញ្ចេញញើសច្រើន៕

ប្រែសម្រួល៖ លង់ វណ្ណៈ ប្រភព៖ Lifehack.org

X
5s