មេរៀនជីវិតល្អៗ សម្រាប់ក្មេងៗដែលអាចរៀនសូត្របានពីតុក្កតា Pink Panther
តុក្កតា Pink Panther គឺជាស្នាដៃមួយដែលទទួលបានការគាំទ្រច្រើននិងនិយមចូលចិត្តទស្សនាពីក្មេងៗ។ តុក្កតាPink Pantherមិនត្រឹមតែកំប្លែងនោះទេ ក្នុងនោះតុក្កតា Pink Pantherក៏មានរួមបញ្ចូលមេរៀនជីវិតល្អ ៗដែលក្មេងៗតូចៗអាចសិក្សារៀនសូត្របាន ដែលជាប្រយោជន៍ដល់ជីវិតនាថ្ងៃអនាគត។ ខាងក្រោយនេះជាមេរៀនដ៏មានតម្លៃដែលក្មេងនឹងទទួលបាន៖
១) ស្ងាត់ស្ងៀមតែមានតម្លៃ៖ នៅក្នុងភាពយន្ត តុក្កតា Pink Panther មិនសូវនិយាយច្រើនប៉ុន្មាននោះទេ ពោលគឺភាគច្រើនបច្ចេញកាយវិការទៅវិញ។ នេះជាឧទាហរណ៍ដ៏ល្អសម្រាប់ក្មេងដែលបង្ហាញថា «សកម្មភាពមានតម្លៃជាជាងការនិយាយ។»
២) ឥរិយាបថល្អ៖ ក្មេងៗដែលមើលតុក្កតា Pink Panther នឹងឃើញឥរិយាបថល្អរបស់Pink Panther។ មិនថាស្ថិតនៅក្នុងស្ថានភាពបែបណា Pink Pantherនៅតែរក្សាភាពស្ងប់ស្ងាត់និងសុជីវធម៌ក្នុងការដោះស្រាយបញ្ហា។
៣) រកផ្លូវដោយខ្លួនឯង៖ ក្នុងការបង្កើតតុក្កតា Pink Panther តុក្កតាPink Panther មានលក្ខណៈខុសប្លែកពីតុក្កតាផ្សេងៗ។ ការមើលឃើញ និងមានគំនិតផ្ទាល់ខ្លួននិងបង្រៀនក្មេងឲ្យយល់ពីតម្លៃនៃភាពច្នៃប្រឌិត៕
ដោយ៖ អឹុង មុយយូ