វិធីសាស្ត្រ ៣យ៉ាងសម្រាប់ដោះស្រាយបញ្ហាស្រវាំងភ្នែក ពេលសម្លឹងអេក្រង់កុំព្យូទ័រយូរ​



នៅ​ពេល​អ្នក​សម្លឹង​មើល​អេក្រង់​កុំព្យូទ័រ​យូរ នោះ​អ្នក​នឹង​ទទួល​អារម្មណ៍​ថា​ភ្នែក​របស់​អ្នក​ឡើង​ស្រវាំង​និង​ថែមទាំង​អាច​ចុក​រោយ​រកាំ​ភ្នែក​ទៀត​ផង។ ប៉ុន្តែ​ជាមួយ​វិធីសាស្ត្រ​ចំនួន​៣​ខាងក្រោម អ្នក​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន៖

១) តម្រង់​ខ្លួន៖ ផ្នែក​ខាងលើ​គេ​នៃ​អេក្រង់​កុំព្យូទ័រ​របស់​អ្នក​គួរតែ​ដាក់​ឲ្យ​ស្មើនឹង​ភ្នែក​របស់​អ្នក រីឯ​អេក្រង់​គួរតែ​ដាក់​ចម្ងាយ​ប្រមាណ​៦១​សង់ទីម៉ែត្រ​ទៅ​កាន់​អ្នក។ តាម​របៀប​នេះ អ្នក​នឹង​សម្លឹង​មើល​អេក្រង់​រាង​ចុះ​ក្រោម​បន្តិច ដែល​អាច​កាត់បន្ថយ​អាការ​ស្រវាំង​ភ្នែក​របស់​អ្នក​បាន។

២) ផ្លែ​ត្រសក់៖ អ្នក​ក៏​អាច​ប្រើប្រាស់​ផ្លែ​ត្រសក់​ដោយ​គ្រាន់តែ​ជិត​វា​ជា​ចំណិត ហើយ​យក​មក​បិទ​ពី​លើ​ត្របក​ភ្នែក នោះ​អ្នក​នឹង​ទទួល​អារម្មណ៍​ថា​ធូរស្បើយ​ជាង​មុន​ជា​មិនខាន។

៣) ទទួលទាន​បន្លែ​បៃតង​និង​សារធាតុ​អូមេហ្កា​៣៖ បន្លែ​បៃតង​ភាគច្រើន​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​និង​វីតាមីនA​ដែល​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​ពី​ជំងឺ​ភ្នែក​ឡើង​បាយ​និង​ការ​បាត់បង់​សមត្ថភាព​ក្នុង​ការ​មើល។ រីឯ​សារធាតុ​អូមេហ្កា​៣​ដែល​សម្បូរ​ជាពិសេស​នៅ​ក្នុង​ត្រី​សាលមន ក៏​អាច​ជួយ​កាត់បន្ថយ​រោគសញ្ញា​ហើម​រលាក​ផ្សេងៗ​នៅ​ក្នុង​ភ្នែក​ផង​ដែរ៕

ប្រភព៖ quickanddirtytips ប្រែសម្រួល៖ ស្រីពៅ

X
5s