អត្ថប្រយោជន៍ដែលអ្នកនឹងទទួលបានពីការទទួលទានទឹកផ្លែឈើរាល់ថ្ងៃ
មនុស្សខ្លះនិយមពិសារកាហ្វេ តែឬភេសជ្ជៈជាដើម។ ប៉ុន្តែ ក៏មានមនុស្សខ្លះក៏ចូលចិត្តពិសារទឹកផ្លែឈើ ទឹកក្រឡុកផងដែរ។ តើអ្នកធ្លាប់ដឹងទេថាទឹកផ្លែឈើមិនត្រឹមតែឆ្ងាញ់ថែមទាំងល្អចំពោះសុខភាពទៀតផង?
នេះបើយោងតាមគេហទំព័រ YouQueen ខាងក្រោមនេះជាអត្ថប្រយោជន៍ដែលអ្នកនឹងទទួលបានពីការទទួលទានទឹកផ្លែឈើ៖
១) ជួយឲ្យមានសុខភាពល្អ៖ នេះបើតាមអ្នកជំនាញផ្នែកសុខភាព ទឹកផ្លែឈើមានសារៈសំខាន់ដូចបន្លែពណ៌បៃតងអ៊ីចឹង។ វាជួយឲ្យអ្នកមានកម្លាំង និងអាចជួយការពារប្រព័ន្ធសារពាង្គកាយប្រឆាំងទល់នឹងមេរោគទាំងឡាយ។
២) កុំងាយឈឺនោះទេ៖ នេះបើតាមអ្នកជំនាញ និងការសិក្សាមួយចំនួន ប្រសិនអ្នកទទួលទានទឹកផ្លែឈើរាល់ថ្ងៃ អត្រាកើតជំងឺបេះដូងធ្លាក់ចុះដល់ទៅ ២០ភាគរយឯណោះ។ បន្ថែមពីលើនេះ ទៅទៀត វាក៏ជួយការពារអ្នកមិនឲ្យមានជំងឺមហារីកសួតថែមទៀតផង។
៣) សម្រាប់អ្នកមិនចូលចិត្តពិសាបន្លែនិងផ្លែឈើ៖ សម្រាប់មនុស្សមួយចំនួន ពួកគាត់មិនចូលចិត្តនោះទេរឿងញាំបន្លែឬផ្លែឈើ។ តែនេះមិនមែនជាបញ្ហាទៀតនោះទេ អ្នកអាចកិនផ្លែឈើឲ្យក្លាយជាទឹកក្រឡុកបាន។ អ្នកអាចពិសាគ្រប់ផ្លែឈើក្នុងពេលតែមួយទៀតផង៕
ដោយ៖ អឹុង មុយយូ