តើអ្នកមានដឹងទេថា សម្បកចេកមានប្រយោជន៍អ្វីខ្លះសម្រាប់ជីវិតប្រចាំថ្ងៃរបស់អ្នក?​



អ្នក​ប្រាកដ​ជា​ធ្លាប់​តែ​បោះ​ចោល​សម្បក​ចេក​ក្រោយ​ពេល​ទទួលទាន​សាច់​របស់​វា​រួច​ហើយ។ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា សូម្បី​តែ​សម្បក​របស់​វា​ដែល​អ្នក​តែងតែ​បោះ​ចោល​នេះ ក៏​នៅ​មាន​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​ដោះស្រាយ​បញ្ហា​សាមញ្ញៗ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក​ដែរ។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ចំនួន​៤​សំខាន់ៗ​ក្នុង​ចំណោម​ប្រយោជន៍​ដ៏​ច្រើន​ទៀត​ដែល​សម្បក​ចេក​មាន៖

១) បំបាត់​កន្ទួល​រមាស់៖ ជំនួស​ឲ្យ​ឡេ​លាប​ផ្សេងៗ អ្នក​គ្រាន់តែ​យក​ផ្នែក​ខាងក្នុង​នៃ​សម្បក​ចេក​ដែល​សល់​ចោល​មក​ត្រដុស​នៅ​ត្រង់​តំបន់​ដែល​អ្នក​មាន​កន្ទួល​រមាស់​បាន​ឲ្យ​ជា​សះស្បើយ​បាន។

២) បំបាត់​ស្នាម​ជាំ៖ សម្បក​ចេក​ក៏​អាច​ប្រើប្រាស់​សម្រាប់​ព្យាបាល​ស្នាម​ជាំ​ផ្សេងៗ​យ៉ាង​មាន​ប្រសិទ្ធភាព​ដែរ។ អ្នក​អាច​បែរ​ផ្នែក​ខាងក្នុង​របស់​សម្បក​ចេក​ហើយ​ដាក់​ពី​លើ​តំបន់​ស្នាម​ជាំ​ដែល​អ្នក​មាន ទុក​វា​ចោល​បែប​នេះ​១​យប់ នៅ​ពេល​ព្រលឹម​ឡើង​មក​អ្នក​នឹង​ឃើញ​ប្រសិទ្ធភាព​វា​មិនខាន។

៣) ធ្វើ​ជា​ជី​សម្រាប់​ដាំដុះ​កូន​រុក្ខជាតិ៖ សម្បក​ចេក​ក៏​អាច​យក​ទៅ​ប្រើ​ជា​ប្រយោជន៍​សម្រាប់​ធ្វើ​ជា​ជី​ដាំដុះ​កូន​រុក្ខជាតិ​របស់​អ្នក​តាម​លក្ខណ​ធម្មជាតិ​បាន​ដែរ។ វិធីសាស្ត្រ​គឺ​គ្រាន់តែ​យក​សម្បក​ចេក​ទៅ​ដុត​ឲ្យ​ខ្លោច បន្ទាប់​មក​យក​វា​ទៅ​ដាក់​ក្នុង​ដី​របស់​កូន​រុក្ខជាតិ​គឺជា​ការ​ស្រេច។

៤) ជួយ​ធ្វើឲ្យ​ធ្មេញ​ស៖ ផ្នែក​ខាងក្នុង​របស់​សម្បក​ចេក​មាន​ជាតិ​អាស៊ីដ​ស៊ីទ្រិក ដែល​ជា​ភ្នាក់ងារ​សម្អាត​ឲ្យ​ស និង​អាស៊ីដ​salicylic ដែល​មាន​ប្រយោជន៍​ក្នុង​ការ​កម្ចាត់​កាកសំណល់​ផ្សេងៗ​ក្នុង​ចន្លោះ​ធ្មេញ​របស់​អ្នក។

ក្រោយ​ពី​ដុស​សម្អាត​ធ្មេញ អ្នក​អាច​យក​សម្បក​ចេក​មក​ត្រដុស​ធ្មេញ​រយៈពេល​២នាទី ហើយ​វា​នឹង​ជួយ​ធ្វើឲ្យ​ធ្មេញ​របស់​អ្នក​ស​ដោយ​ធម្មជាតិ​បាន៕

ប្រភព៖ quickanddirtytips.com ប្រែសម្រួល៖ ស្រីពៅ

X
5s