គន្លឹះ៣ យ៉ាង អំពីការលាងសម្អាតឆ្នាំងអ៊ុតខោអាវរបស់អ្នក
តើឆ្នាំងអ៊ុតខោអាវរបស់អ្នកកំពុងតែត្រូវការលាងសម្អាតហើយមែនទេ? ខាងក្រោមនេះ គឺជាគន្លឹះសាមញ្ញៗ ៣យ៉ាងដែលអ្នកអាចយកទៅប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពបាន៖
១) ទឹកខ្មេះនិងម្សៅសូដា៖ គ្រាន់តែលាយទឹកខ្មេះជាមួយនឹងម្សៅសូដា អ្នកអាចប្រើប្រាស់សូលុយស្យុងនេះដើម្បីបាញ់ពីលើបន្ទះដែករបស់ឆ្នាំងអ៊ុតខោអាវដែលកំពុងជាប់ច្រេះឲ្យភ្លឺវិញបាន។
២) បន្ទះអាលុយមីញ៉ូម៖ បើអ្នកសង្កេតឃើញថាឆ្នាំងអ៊ុតខោអាវរបស់អ្នកចាប់ផ្ដើមស្អិតហើយ នោះអ្នកអាចយកឆ្នាំងអ៊ុតនេះមកអ៊ុតពីលើបន្ទះអាលុយមីញ៉ូមដើម្បីកុំឲ្យវាស្អិតវិញបាន។
៣) អំបិល៖ អ្នកក៏អាចប្រើប្រាស់អំបិលរោយពីលើក្រដាសក្រមួន ដែលគេតែងប្រើប្រាស់ដើម្បីខ្ចប់បន្លែផ្លែឈើ បន្ទាប់មកយកឆ្នាំងអ៊ុតមកអ៊ុតពីលើក្រដាសនេះ ដើម្បីកម្ចាត់ចេញនូវភាពស្អិតដែលជាប់នឹងបន្ទះដែករបស់ឆ្នាំងអ៊ុត៕
ដោយ៖ ស្រីពៅ