តើមានអាហារអ្វីខ្លះដែលអ្នកគួរចៀសវាង ទទួលទានក្នុងពេលមានបញ្ហាទល់លាមក?
តើមានអាហារអ្វីខ្លះដែលអ្នកគួរចៀសវាងទទួលទានក្នុងពេលមានបញ្ហាទល់លាមក ? អាហារទាំង ៣ប្រភេទ ខាងក្រោមនេះអាចផ្ដល់ចម្លើយនេះបានបើយោងតាមការចុះផ្សាយរបស់ www.prevention.com៖
១) បាយស៖ បាយសគឺជាអាហារមួយប្រភេទដែលស្ថិតនៅក្នុងប្រព័ន្ធរំលាយអាហាររបស់អ្នកក្នុងរយៈពេលយូរ ដែលនេះក៏ដោយសារតែអង្ករសខ្វះជាតិសរសៃដែលសម្បូរច្រើននៅក្នុងអង្ករសម្រូប។ ហេតុនេះបើអ្នកចង់ឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើចលនាបានល្អវិញ និងធ្វើឲ្យសុខភាពរបស់អ្នកទាំងមូលល្អប្រសើរផង នោះអ្នកគួរតែផ្លាស់ប្ដូរមកទទួលទានអង្ករសម្រូបវិញហើយ។
២) អាហារបំពង៖ ពពួកអាហារបំពង មិនសូវមានវត្តមានរបស់ជាតិសរសៃច្រើននោះទេ។ ម្យ៉ាងទៀតពពួកអាហារបំពងទាំងនោះក៏ប្រើប្រាស់ពេលវេលាយូរក្នុងការបម្លាស់ទីចេញពីក្រពះរបស់អ្នកដែរ បើប្រៀបនឹងបន្លែឬផ្លែឈើដែលប្រើពេលក្រោម២៤ម៉ោងប៉ុណ្ណោះ។ ដូច្នេះបើសិនជាអ្នកទទួលទានអាហារទាំងនោះជាញឹកញាប់ នោះអ្នកអាចនឹងមានបញ្ហាក្នុងការបត់ជើងបាន។
៣) តែ៖ ករណីលើកលែងអាចកើតមានចំពោះតែជីអង្កាម ប៉ុន្តែដោយសារតែតែប្រភេទដទៃទៀតសុទ្ធតែមានសារធាតុកាហ្វេអ៊ីនក្នុងកម្រិតតិចតួច ហេតុនេះបើអ្នកទទួលទានវាច្រើន នោះសារធាតុកាហ្វេអ៊ីនក្នុងតែអាចស្រូបយកជាតិទឹកក្នុងរាងកាយរបស់អ្នក ដែលអាចបណ្ដាលឲ្យអ្នកពិបាកក្នុងការបន្ទោបង់បាន៕
ដោយ៖ ស្រីពៅ