តើអាហារអ្វីខ្លះដែលមានវត្តមានរបស់ប៉ូតាស្យូមខ្ពស់ ចាំបាច់សម្រាប់សុខភាពអ្នក?
ប៉ូតាស្យូម គឺជាសារធាតុរ៉ែដែលចាំបាច់សម្រាប់សម្រួលដល់ការធ្វើទំនាក់ទំនងរវាងសរសៃប្រសាទនិងសាច់ដុំ និងជួយនាំជីវជាតិបំប៉នទាំងឡាយចូលទៅក្នុងកោសិកា។ មនុស្សដែលមានអាយុលើសពី ១៤ឆ្នាំឡើងទៅ ត្រូវទទួលទានអាហារដែលមានជាតិប៉ូតាស្យូមឲ្យបានចំនួន៤៧០០មីលីក្រាមជាប្រចាំថ្ងៃ។
ខាងក្រោមនេះគឺជាអាហារដែលមានវត្តមានរបស់ប៉ូតាស្យូមខ្ពស់៖
១) ដំឡូង៖ នៅក្នុងដំឡូងជ្វាចំនួន២០០ក្រាមមានវត្តមានរបស់ប៉ូតាស្យូមចំនួន៥៤២មីលីក្រាម។ ម្យ៉ាងទៀតវាក៏សម្បូរដោយវីតាមីនAដែលចាំបាច់សម្រាប់សុខភាពរបស់អ្នកទាំងមូលដែរ។ ចំណែកឯនៅក្នុងដំឡូងបារាំងក្នុងបរិមាណដូចគ្នានេះ មានវត្តមានរបស់ប៉ូតាស្យូមរហូតដល់ទៅ៩៤១មីលីក្រាមឯណោះ។
២) ផ្លែឪឡឹក៖ ផ្លែឪឡឹកមានវត្តមានរបស់ប៉ូតាស្យូមក្នុងកម្រិតខ្ពស់។ លើសពីនេះវាក៏មានសារធាតុលីសូពីន ដែលត្រូវបានគេរកឃើញទំនាក់ទំនងរបស់វាជាមួយនឹងការកាត់បន្ថយនូវហានិភ័យពីជំងឺមហារីកមួយចំនួន។
៣) សណ្ដែក៖ សណ្ដែកខ្មៅមិនត្រឹមតែជាប្រភពនៃជាតិសរសៃនិងប្រូតេអ៊ីនប៉ុណ្ណោះទេ តែវាក៏សម្បូរប៉ូតាស្យូមដែលក្នុង១កំប៉ុងឬ២៤០ក្រាមមានវត្តមានរបស់ប៉ូតាស្យូមចំនួន៧៣៩មីលីក្រាម។ រីឯសណ្ដែកសវិញនៅក្នុងបរិមាណដូចគ្នា មានវត្តមានរបស់ប៉ូតាស្យូមរហូតដល់ទៅ ១ ១៨៩ មីលីក្រាម បន្ថែមជាមួយនឹងប្រូតេអ៊ីនចំនួន២០ក្រាមហើយនិងមានជាតិសរសៃចំនួន១៣ក្រាមផងដែរ៕
ដោយ៖ ស្រីពៅ