តើគួរទទួលទានអ្វីដើម្បីទប់ទល់នឹងបញ្ហារាគមួលបាន ?​



អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​មិន​ស្រួល​នោះ​ឡើយ​នៅ​ពេល​អ្នក​កំពុង​មាន​បញ្ហា​រាគ​មួល។ ចុះ​បើ​សិន​ជា​អ្នក​ចូល​បង្គន់​ច្រើន​ដង​មិន​ចេះ​បាត់​សោះ តើ​មាន​អាហារ​អ្វីខ្លះ​ដែល​អាច​ជួយ​អ្នក​ក្នុង​ដំណាក់កាល​នេះ​បាន ?

១) ផ្លែ​ចេក៖ បើ​អ្នក​មាន​បញ្ហា​រាគ​ញឹកញាប់ នោះ​ផ្លែ​ចេក​គឺ​ស្ថិត​ក្នុង​ជម្រើស​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​អ្នក​ហើយ។ បើ​អ្នក​មាន​បញ្ហា​ទល់​លាមក អ្នក​គួរ​ទទួលទាន​អាហារ​ដែល​មាន​កម្រិត​ជាតិ​សរសៃ​ខ្ពស់ ប៉ុន្តែ​ដោយសារតែ​ផ្លែ​ចេក​មាន​កម្រិត​ជាតិ​សរសៃ​ទាប នោះ​វា​គឺជា​ផ្លែឈើ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ទប់ទល់​នឹង​បញ្ហា​រាគ​របស់​អ្នក​ហើយ។ ម្យ៉ាងទៀត ផ្លែ​ចេក​ក៏​ជួយ​បន្ថែម​នូវ​ជាតិ​ប៉ូតាស្យូម​មក​វិញ ដែល​ត្រូវ​បាន​បាត់បង់​ទៅ​នៅ​ពេល​អ្នក​រាគ​ផង​ដែរ។

២) មាន់​ចំហុយ​ឬ​ស្ងោរ៖ មាន់​ចំហុយ​ឬ​ក៏​យក​ទៅ​ស្ងោរ​ក៏​បាន ក៏​អាច​ជួយ​ទប់​លំនឹង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​បាន​ដែរ។ ម្យ៉ាងទៀត​វា​ក៏​មាន​ប្រូតេអ៊ីន​ដែល​រាងកាយ​អ្នក​ត្រូវ​បាន​បាត់បង់​ទៅ​នៅ​ពេល​អ្នក​រាគ​ញឹកញាប់។ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ប្រើប្រាស់​គ្រឿង​បន្ថែម​រសជាតិ លើកលែង​អំបិល​អាច​ដាក់​បន្តិចបន្តួច​បាន និង​ចៀសវាង​ការ​ដាក់​បន្ថែម​ប្រេង​ពី​លើ​វា​ផង​ដែរ។

៣) បាយ​ស៖ បាយ​ស​ដែល​អ្នក​ទទួលទាន​ជា​អាហារ​ប្រចាំ​ថ្ងៃ​នេះ​ក៏​អាច​ជួយ​អ្នក​ក្នុង​ការ​ទប់ទល់​ជាមួយ​បញ្ហា​រាគ​បាន​ដែរ ព្រោះ​ថា​បាយ​ស​មាន​កម្រិត​ជាតិ​សរសៃ​ទាប ហើយ​វា​ក៏​ជួយ​ធ្វើឲ្យ​ប្រព័ន្ធ​ពោះវៀន​របស់​អ្នក​ដំណើរការណ៍​បាន​ល្អ​ជាង​មុន។

៤) ទឹក​ស៊ុប​មាន់៖ ក្រៅ​ពី​សាច់​មាន់​ចំហុយ​ឬ​ស្ងោរ ទឹក​ស៊ុប​មាន់​ក៏​អាច​ជួយ​សម្រួល​ដល់​បញ្ហា​រាគ​បាន​ដែរ។ នៅ​ពេល​អ្នក​រាគ​ញឹកញាប់ ពោះវៀន​និង​ក្រពះ​របស់​អ្នក​អាច​នឹង​ឡើង​ហើម​បន្តិច​បាន ដូច្នេះ​ហើយ​ទឹក​ស៊ុប​មាន់​ក្ដៅ​អ៊ុនៗ​នឹង​អាច​ជួយ​បន្ធូរ​ការ​ហើម​នេះ​ឲ្យ​ល្អ​ប្រសើរ​វិញ​បាន ហើយ​វា​ក៏​មាន​ជីវជាតិ​បំប៉ន​សម្រាប់​ប៉ូវ​អ្នក​នូវ​ជីវជាតិ​ដែល​បាន​បាត់បង់​តាមរយៈ​ការ​រាគ៕

ប្រភព៖ lifehack ប្រែសម្រួល៖ ស្រីពៅ

X
5s