មាន​កាលៈទេសៈ​ខ្លះ​ យើង​ក៏​ត្រូវ​ប្រើ​វិធី​​កុហក​​​ដែរ​



មនុស្ស​គ្រប់​គ្នា​តែង​តែ​ជឿជាក់​ថា ​ភាព​ស្មោះ​ត្រង់​ គឺ​សំខាន់​និង​ចាំ​បាច់​ជា​ទី​បំផុតដើម្បី​រក្សា​បាន​នូវ​មិត្តភាព​ និង​ផល​ប្រយោជន៍​ក្នុង​ការ​បំពេញ​ការងារ។ ពិត​ណាស់​ថា មនុស្ស​មិន​គួរ​និយាយ​កុហក​ឬ​មាន​ល្បិចកល​ចំពោះ​គ្នា​ទេ។​ ប៉ុន្តែ​ភាព​​​ស្មោះ​ត្រង់​គ្រប់​ពេលវេលា​ក៏​មិន​ល្អ​​ផ​ង​ដែរ។

ពេល​ខ្លះ​យើង​ត្រូវ​និយាយ​កុហក​ព្រោះ​ការ​ពិត​អាច​ធ្វើ​ឲ្យ​មនុស្ស​ឈឺចាប់​ឬ​មិន​អាច​ទទួល​យក​បាន។ ​ពេល​ខ្លះ​ យើង​ក៏​ត្រូវ​រៀន​និយាយ​កុហក​ផង​ដែរ​ព្រោះ​វា​ជា​ភាព​បត់បែន​របស់​មនុស្ស។ ខាង​ក្រោម​​នេះ​ជា​អត្ថន័យ​ផ្សព្វផ្សាយ​នៅលើ​ english-test.net.com៖

១) ដើម្បី​រក្សា​ទំនាក់​ទំនង​ឲ្យ​បាន​គង់វង្ស៖ ពេល​ខ្លះ មនុស្ស​ត្រូវ​កុហក​ដើម្បី​ការពារ​នូវ​ផល​អវិជ្ជមាន​ដែល​អាច​កើត​ឡើង។ ពួក​គេ​កុហក​ដើម្បី​រក្សា​ទំនាក់​ទំនង​ឬ​មិត្តភាព​ឲ្យ​នៅ​គង់វង្ស។ ក្នុង​ជីវិត ​ស្ថានភាព​តឹងតែង​មួយ​ចំនួន ​និយាយ​កុហក​អាច​នាំ​ផល​វិជ្ជមាន​ជា​ជាង​និយាយ​ការ​ពិត។

២) ​​​កុហក​ដើម្បី​ផល​ប្រយោជន៍​ម្នាក់​ទៀត៖ ជា​ការ​ពិត​​ណាស់ មនុស្ស​គ្រប់​គ្នា​​សុទ្ធ​តែ​មិន​ចង់​ឲ្យ​គេ​កុហក​នោះ​ទេ។ ប៉ុន្តែ អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​មាន​គឺ​ភាព​ជឿជាក់​ឬ​អំពើ​ល្អ​ចំពោះ​គ្នា។ ពេល​ខ្លះ ​គេ​កុហក​យើង​​​ដោយ​សារ​តែ​ចង់​ឲ្យ​យើង​ល្អ ហើយ​មិន​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​អ្នក​ដទៃ​ គឺ​យើង​អាច​ទទួល​យក​បាន។ ​

៣) មនុស្ស​ណា​ក៏​ធ្លាប់​កុហក​ដែរ៖​ សារភាព​ទៅ​ថា​អ្នក​ក៏​ធ្លាប់​កុហក​យ៉ាង​ហោច​ណាស់​ម្ដង​ដែរ​ក្នុង​​ឆាក​ជីវិត​នេះ។ ពេល​ខ្លះ​យើង​ជា​មនុស្ស​ស្មោះត្រង់​ទេ ប៉ុន្តែ​ស្ថាន​ភាព​តម្រូវ​ឲ្យ​យើង​កុហក​អ៊ីចឹង​​តែ​ម្ដង៕

ដោយ៖ អឹុង មុយយូ

X
5s